មណ្ឌលគិរី៖ កូនសិស្សជាប់ចំណាត់ថ្នាក់លេខ១ខាងអក្សសាស្រ្តខ្មែរប្រចាំខេត្តមណ្ឌលគិរី កំពុងជួបបញ្ហាជីវភាព​ទី​ទល់ក្រយ៉ាងខ្លាំងដែលបច្ចុប្បន្នគាត់រស់នៅក្នុងធ្លុះធ្លាយដំបូលរហែកតូចមួយនៅ ភូមិពូរ៉ាដែត ឃុំស្រែពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។តាមរយៈលោកនាយកសាលាអនុវិទ្យាល័យអូតរផ្លាយលោក ប៉ាល់ សិនេ ឲ្យដឹងថា៖ កូនសិស្សស្រីម្នាក់នេះ មានឈ្មោះ ថន រដ្ឋារៀននៅថ្នាក់ទី៩ នៃអនុវិទ្យាល័យអូរផ្លាយ គាត់ថា សិស្សម្នាក់នេះជាសិស្សឧស្សាហ៍ព្យាយាមក្នុងការរៀនសូត្រហើយជាសិស្សស្រីដ៏ឆ្នើមនៅអនុវិទ្យាល័យនេះ ជាសិស្សពូកែខាងអក្សរសាស្ត្រខ្មែរជាប់ចំណាត់ថ្នាក់លេខ១ប្រចាំខេត្តមណ្ឌលគិរីដែលទើបប្រលងថ្មីៗនេះក្នុងចំណោមបេក្ខជនជាង៥០០នាក់ទៀត​ផងនិងត្រៀមទៅប្រលងថ្នាក់ជាតិបន្តទៀត នៅឯខេត្តកំពុងចាម នាពេលខាងមុខ។

លោកបន្តថា៖ បច្ចុប្បន្នកូនសិស្សឈ្មោះ ថន រដ្ឋាជួបនិងបញ្ហាជីវភាពជាខ្លាំងដោយក្រុមគ្រួសារស្ទើរពុំមានលទ្ធភាព ដើម្បីអោយកូនបន្តការសិក្សាទៅហើយលោកបន្តថា ក្រុមគ្រួសារ សិស្សស្រីម្នាក់នេះ ពុំមានមុខរបរសមរម្យនោះទេគឺក្រុមគ្រួសារគាត់ ដើរស៊ីឈ្មួញគេគ្រាន់បានកម្រៃបន្តិចបន្តួចដោះស្រាយប្រចាំថ្ងៃប៉ូណ្ណោះ ។

 លោក សេង ថននិងអ្នកស្រី ទឹង រេនជាឪពុកនិងម្ដាយក្មេងស្រីខាងលើបានរៀបរាប់ថា៖គាត់មានកូនចំនួន២​នាក់ ស្រី១ប្រុស១ សព្វថ្ងៃប្រកបរបរដើរស៊ីឈ្មួលគេ ដូចជាដកដំឡូង ជំរះស្មៅ ប៉េះម្រេច បានកម្រៃ បន្តិចបន្តួចប៉ុណ្ណោះក្រៅពីការងារស៊ីឈ្នួលគេ ពួកគាត់បានដើររើស ខ្យូងដែលសេសសល់ពីការដុសចំការរបស់អ្នកភូមិយកទៅលក់ដើម្បីបានប្រាក់អោយកូនបានរៀននិងគេ លោកបន្តថាទោះបីជាជីវភាពរបស់ក្រុមគ្រួសារដុនដាបយ៉ាងណា ក៏លោកមិនអោយកូនឈប់ពីសិស្សាឡើយបច្ចុប្បន្នគាត់គ្មានផ្ទះសំបែងទេ រស់នៅក្នុងខ្ទមតូចដំបូលធ្លុះធ្លាយនេះដែលគាត់សុំដីអ្នកស្រុកសងខ្ទមនេះដើម្បីរស់នៅ ។

រាល់ថ្ងៃពេលគាត់ទៅធ្វើការអោយគេឆ្ងាយពីផ្ទះ គឺមានការបារម្ភពីកូនខ្លាំងណាស់ព្រោះខ្ទមរស់នៅរាល់ថ្ងៃមានសភាព ធ្លុះធ្លាយជញ្ជាំង ដំបូលរហែកជិតអស់ហើយគាត់ពុំមាន លុយកាក់ជួសជុលខ្ទមនោះទេ ម្យ៉ាងទៀតមិនដឹងថាម្ចាស់ដីគេព្រមអោយរស់នៅលើដីនេះបន្តទៀតឬយ៉ាងណានោះទេគាត់មករស់នៅខេត្តមណ្ឌលគិរីនេះរយៈពេល៧ឆ្នាំមកហើយ ដោយពុំមានដី ផ្ទះសំបែងទេ។គាត់រៀបរាប់ទៀតថា នៅឯស្រុកកំណើតធ្លាប់មាន ផ្ទះសំបែង ដី ធ្លីបន្តិចបន្តួចដែរ តែត្រូវបាលក់សងបំណុលគេកាលដែលម្ដាយជរា មានជម្ងឺ ។

 គួររំលឹកផងដែរថាកាលពីព្រឹកថ្ងៃទី១៤មិនាម្សិលមិញក្រុមការងាររបស់រដ្ឋាបាលសាលាខេត្តមណ្ឌលគិរី ក៏បាននាំថវិការមួយចំនួនជូនដល់ក្រុមគ្រូសារប្អូនស្រីជាសិស្សពូកែ ដើម្បីជួយដោះស្រាយជីវភាពរយះពេលខ្លីទោះបីយ៉ាងនេះ​ក្តី ក្រុមគ្រួសារគាត់អំពាវនាវ ដល់សប្បុរសធម៌ណាដែលត្រូវការកំលាំងពលកម្ម ជួយជួលគាត់អោយមានការងារធ្វើ បានកម្រៃខ្លះដើម្បីផ្គត់ផ្គងកូនរៀនផងដែរ ៕

សូមទស្សនាវីដេអូខាងក្រោម