ស្ទឹងត្រែង៖ ក្រុមហ៊ុនវៀតណាមឈរទិញផលស្វាយចន្ទីនៅខេត្តស្ទឹងត្រែងស្នើសុំឲ្យកសិករបង្កើនគុណភាពផលស្វាយរបស់ខ្លួនដើម្បីតាមរយៈរើសតាមរដូវកាលទើបមានគុណភាពល្អលក់បានតម្លៃខ្ពស់ដោយផ្លែស្រស់ តម្លៃ៨.០០០ទៅ​៨.៥០០​រយរៀលនឹងស្ងួតចាប់ពី១០.០០០ទៅ១២.០០០រៀល។លោកស្រីតុងបូងតំណាងឲ្យក្រុមហ៊ុនវៀតណាមប្រមូល​ទិញផលស្វាយចន្ទីបានបញ្ជាក់ថា៖​កន្លងមកកសិករ​ចេះ​តែ​ត្អូនត្អែរថាគ្មានទីផ្សា​ទទួលទិញច្បាស់លាស់ហើយឈ្មួញកណ្តាលមកទិញបង្អាប់ថ្លៃ​។

លោកស្រីបញ្ជាក់ថា៖បញ្ហានេះ​​ក្រុមហ៊ុនមកប្រចាំការទទួលទិញ​ដើម្បីបញ្ចៀសពីការបង្អាប់ថ្លៃរបស់ឈ្មួញកណ្តាលដែលធ្វើឲ្យកសិករខាតបង់ប្រាក់ចំណូលក្នុងគ្រួសារ ។  លោកស្រី​សូមឲ្យបង​ប្អូនកសិករប្រផលស្វាយឲ្យបានត្រឹមត្រូវទៅការរដូវកាលកុំធ្វើការកែច្នែវាបាត់បង់គុណភាពនឹងលក់បានតម្លៃទាប។លោកសៅ ម៉េងអាន​កសិករគំរូដាំស្វាយ​ចន្ទីនៅ​ភូមិ​ឃុំអូរឬស្សីកណ្តាលស្រុកសៀមបូកខេត្តស្ទឹងត្រែងបានទទួលស្គាល់ថា៖កន្លងមកមានកសិករមួយចំនួនចង់បានផលដើមរដូវគាត់​ចេះតែរក​វិធី បាន​​បេះគ្រាប់ស្វាយមិនទាន់ទំជ្រុះយកមកស្ងោហាលដាក់បន្លំយក​ទៅលក់បានតំលៃខ្ពស់​ព្រោះ​​​តែ​ជីវភាពប៉ុណ្ណោះ។

​លោកបានបន្តថា៖ការ​ធ្វើបែបនេះមិនមែនជាមធ្យោបាលល្អទេគឺវាធ្វើឲ្យខូចទីផ្សារលក់របស់​យើងទាំង​អស់​គ្នាដូចនេះសូមឲ្យបងប្អូន ត្រូវនាំគ្នាជៀសវាងនូវបញ្ហាទាញយកផលខុសរដូវ ​កសិករគប្បីកុំបេះវា​យើងប្រមូល​ផល​​ដោយសា​រជ្រុះ វាមានទម្ងន់នឹងត្រូវស្តង់ដាអញ្ចឹងគឺឈ្មួញក៍ឲ្យតម្លៃទៅគុណភាពនៃ​គ្រាប់ដែរ​កសិករមួយ​ចំនួនខ្លះគាត់​បេះអាគ្រាប់ខ្ចីៗនឹងយកទៅស្ងោរហើយហាល​អញ្ចឹងដល់ពេលដែលយក​ទៅលក់​ទៅឈ្មួញ​ទំលាក់ថ្លៃអញ្ចឹងធ្វើឲ្យខូចតម្លៃទាំងអស់ជាមួយអ្នកដែលគេប្រមូលផលតាម​រដូវកាលដែល​ជ្រុះ​គឺមិនបេះ។

លោក​​ស៊ី សួនប្រជាពលរដ្ឋនៅភូមិព្រែកសង្កាត់ ខេត្តស្ទឹងត្រែងមានបំណងដាំស្វាយ​ចន្ទីនេះដែរបាន​បញ្ជា្កក់ថា៖ជារៀងរាល់ឆ្នាំផលកសិកម្មមានការ​ធ្លាក់ថ្លៃមែនព្រោះក្រុមហ៊ុនទិញពិនិត្យទៅលើគុណភាពកសិផលហើយបើយើងផលិតបានល្អវានឹងធ្វើឲ្យផលរបរយើងរីកចំរើនព្រោះគាត់​ទទួល​​បានជោគជ័យ​ហើយក្នុងមួយហិចតាគាត់ក្នុងឆ្នាំទី៤ទី៥អីហ្នឹងគឺគាត់ទទួលបានមួយ​ហិចតា​ប្រាក់ចំណូល២០០០​ដូល្លាអញ្ចឹងខ្ញុំចង់ធ្វើគំរូដូចគាត់ដែរ។លោកគង់អុលអ្នកប្រមូលផលស្វាយចន្ទីបានទទួលស្គាល់ថា៖​ផលស្វាយចន្ទី​នៅខេត្តស្ទឹងត្រែង​កសិករ​បាន​នាំគ្នា​ដាំពូជអ៊ឹម២៣និង០៩ទទួលបានផលល្អហើយក្រុមហ៊ុនទិញ​​​​​ទាំងគ្រាប់ស្រស់នឹងស្ងួតក្នុងតំលែចាប់ពី៨.០០០ពាន់ទៅ១២.០០០រៀល។

លោកកែវសុធារិទ្ធប្រធានសភាពាណិជ្ជកម្មមណ្ឌលក្រចេះស្ទឹងត្រែងរតនគីរីបានបញ្ជាក់ថា៖កន្លងមកសភាពាណិជ្ជកម្មបានប្រជុំពិភាក្សាជាមួយអាជ្ញាធរខេត្ត​នឹងសភាពាណិជ្ជកម្ម ឡាវ- ថៃ-នឹង​វៀត​ណាម ទៅលើកិច្ចការងារ​ប្រ​មូល​ទិញកសិផល ដោយបើក​ទីផ្សារសេរីដើម្បីឲ្យមានការប្រកួតប្រជេងតម្លៃគ្នាទើបកសិករងាយស្រួល​មាន​ទីផ្សារល្អលក់បានតម្លៃខ្ពស់។សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងមានចំការស្វាយចន្ធីកំពុងប្រមូលផលមានចំនួនជាង​៥៦០០​ហិច​តានិងមិនទាន់ប្រមូលផលជាង៣០០០ហិចតា​គិតជាបរិមាណផលកសិករនាំមកលក់ក្នុងមួយរដូវសរុបជាង៥ម៉ឺនតោន៕

សូមទស្សនាវីដេអូខាងក្រោម