បាត់ដំបង៖​​ បើគ្មានវិធាការក្ដៅពីសំណាក់ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយចំពោះមន្ដ្រីជុលផលខេត្តបាត់ដំបងនោះទេក៍នៅមានមន្ដ្រីខិលខូចផ្នែកជុលផលជាបុគ្គលបានឃុបឃិតគ្នាបើកដៃអោយក្រុមឈ្មួញជាជនជាតិ​វៀតណាមបង្កបទល្មើលសនេសាទយ៉ាងអនាធិបតេយ្យដោយគ្មានវិធានការទប់ស្កាតរាល់សកម្មភាពល្មើសនេសាទដែលច្បាប់បានហាមឃាត់នោះទឿយ។

ជាក់ស្ដែងលោកតោធារីមេសង្កាត់ជុលផប្រចាំភូមិក្បាលតោឃុំកោះជីវាំងស្រុកឯកភ្នំកំពុងឃុបឃិតគ្នាបើដៃអោយជនជាតិវៀ តណាមឈ្មោះហុងបង្កបទល្មើសនេសាទអួសមួងវិលក្នុងតំបន់ហាមឃាត់យ៉ាងសកម្មដោយពុំមានវិធានការបង្ក្រាបនៅឡើយទេ។

តាមសេចក្ដីរាយការមួយបានអោយដឹងថា៖ ជារៀងរាល់ថ្ងៃក្រុមមួងវិលរបស់លោកហុងនោះចាប់បានត្រីរាប់តោន​ដឹក​យកទៅលក់ជារៀងរាល់ថ្ងៃដោយគ្មានកោតញញើតទៅនឹងច្បាប់អ្វីបន្ដិចសោះឡើយដោយសំអាងថាខ្លួនបានចំណាយលុយរត់ការបង់អោយគ្រប់ណ្ដាលអង្គភាពអស់ទៅហើយនោះជាពិសេសលោកតោធារីមេសង្កាត់ជុលផលក្បាលតោផ្ទាល់តែម្ដងឈចាំកាងការពារអោយលោកហុងក្រុមមួងវិលទាំងនោះ។

តើលោកជួងសុភាប្រធានខណ្ទ័រដ្នបាលផុលផលខេត្តបាត់ដំបងបានជ្រាបដែឬទេអំពីសកម្មភាពមួងវិលរបស់លោកហុងនេះសកម្មភាពនេះយើងនឹងការតាមដានក្រុមមួងវិលលោកហុងនេះរហូតមន្ដ្រីជំនាញបង្ក្រាប។

ដោយ៖ ភក្ដី