ខេត្តរតនគិរី៖ លើបញ្ហាករណីមន្ត្រីមន្ទីរសាធារណៈការនឹង ដឹកជញ្ជូនខេត្តរតនគិរី ទាមទាឲ្យប្រាក់កម្រៃ លើការ​ពាក់​ព័ន្ធស្លាកលេខម៉ូតូរដ្ឋ ចំនួន ៩ គ្រឿង របស់មន្ទីរមុខងារសាធារណៈខេត្តរតនគិរីសេចក្ដីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ សូមលោកប្រធានមេត្តាជ្រាបថា មន្ទីរមុខងារសាធារណៈ ខេត្តរតនគិរីបានធ្វើការស្នើសុំស្លាកលេខម៉ូតូចំនួន ៩ គ្រឿង ទៅក្រសួងសាធារណៈការ និងដឹកជញ្ជូនក្រោយពីស្លាកលេខម៉ូតូ បានធ្លាក់មកដល់មន្ទីរ ខាងមន្ត្រីទទួលបន្ទុក នៃមន្ទីរសាធារណៈការ នឹង ដឹកជញ្ជូនខេត្តរតនគិរី តម្រូវឲ្យបង់ថ្លៃសេវាក្នុងមួយគ្រឿងចំនួន ៥០ ដុល្លា សរុប ៤៥០ ដុល្លា ទើបអាចបំពាក់ស្លាកលេខឲ្យប្រើប្រាស់ ។

អាស្រ័យហេតុនេះ មន្ទីរមុខងារសាធារណៈ ខេត្តរតនគិរី ស្នើសុំឲ្យមន្ទីរសាធារណៈការ នឹងដឹកជញ្ជូនខេត្តរតនគិរី ចេញជាវិក័យប័ត្របង់ប្រាក់ ស្របតាមច្បាប់ហិរញ្ញវត្ថុជាធរមានដើម្បីមន្ទីរមុខងារសាធារណៈខេត្តរតនគិរីធ្វើការទូទាត់ជូន ។

សូមលោកប្រធាន មេត្តាទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ ប្រធានមន្ទីរមុខងារសាធារណៈខេត្ត នឹងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារកំណែទម្រង់រដ្ឋាបាលថ្នាក់ក្រោមជាតិ ហត្ថលេខា នឹងត្រា លោកវ៉ាន់សោភាមន្ត្រីរាជការ អង្គភាពនានាជុំវិញខេត្ត មានការងើយឆ្ងល់យ៉ាងខ្លាំង ចំពោះតំលៃសេវាស្លាកលេខម៉ូតូ មួយគ្រឿង ៥០ ដុល្លាខណៈដែលតំលៃស្លាកលេខម៉ូតូធម្មតាតំលៃ តែ ១០ ទៅ ១១ ដុល្លា ឬ ៤០០០០រៀល ទៅ ៤៤០០០ រៀលតែប៉ុណ្ណោះ។

លោកកែវ គឹមហ៊ាន អនុប្រធានមន្ទីរសាធារណៈការ នឹងដឹកជញ្ជូនខេត្តបានបញ្ជាក់តាមទូរស័ព្ទថា៖​ ចំពោះលិខិតដែលបានចុះហត្ថលេខារបស់លោកប្រធានមន្ទីរមុខងារសាធារណៈនោះលោកក៏បានឃើញដែរប៉ុន្តែប្រធានមន្ទីរ​សាធារណៈការនិងដឹកជញ្ជូនមិនបានចុះហត្ថលេខាធ្វើវិក័យប័ត្របង់ប្រាក់៥០ដុល្លាក្នុងម៉ូតូ១គ្រឿងដែលធ្វើស្លាក​លេខ​រដ្ឋចំនួន៩គ្រឿងនោះទេ ចំណែកឯស្លាកលេខម៉ូតូរដ្ឋគឺនៅអគ្គនាយកដ្ឋានដឹកជញ្ជូនឯណោះទេខាងមន្ទីរ​សា​ធារណៈការនិងដឹកជញ្ជូនមិនអាចចេញស្លាកលេខរដ្ឋនេះបានទេ។

សូមបញ្ជាក់ថាមន្ទីរសាធារណៈការនិងដឹកជញ្ជូនកំពុងតែពុករលួយធ្វើស្លាកលេខរដ្ឋ ហើយទំលាក់កំហុសទៅលើក្រសួងវិញ ហេតុនេះសូមក្រសួងសាធារណៈការនិងដឹកជញ្ជូននិងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុមេត្តាចុះមកពិនិត្យករណីដែលគួអោយសង្ស័យទាំងនេះផង៕

CTV 8HD