កំពត ៖នៅព្រឹកថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១៤និង៣០ នាទីរសៀល កម្លាំងសមត្ថកិច្ចជំនាញប្រឆាំងបទល្មើស និងកម្លាំងព្រហ្ម ទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការក្រុងកំពត ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ព្រមទាំងមានការសម្រប់សម្រួលនិតិវិធីច្បាប់ ពីលោកឯក ឆេង ហួត ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពតផងនោះ បានបង្ក្រាបករណីមុខសញ្ញាជួញដូរគ្រឿងញៀន នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុង-ខេត្តកំពត ។

លោក គង់ សុខន ស្នងការរងទទួលផែនប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់អោយដឹងថា  ជនសង្ស័យបានចំនួន ០៥ នាក់ (ស្រីចំនួន ០២ នាក់) បន្ទាប់ពីឃាត់ខ្លួនភ្លាមៗសមត្ថកិច្ច បានឆែក ឆេរកជើញ និងដកហូតថ្នាំញៀនបានចំនួន ៦៦ កញ្ចប់តូច និងរថយន្តម៉ាកសាំយ៉ុងពណ៌សចំនួន ០១ គ្រឿង ។

ចំណែកជនសង្ស័យចំនួន៥នាក់ខាងលើនេះ

ទី១/.ឈ្មោះ ចាន់ ភារម្យ ភេទប្រុស អាយុ ២២ ឆ្នាំ ។

២./ឈ្មោះ ខាន់ ណារ៉ា ភេទប្រុស អាយុ ១៦ ឆ្នាំ (អ្នកទាំងពីររស់នៅភូមិដើមស្លែង សង្កាត់ច្បារមន ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ) ។

៣./ឈ្មោះ ឆេ ណូ ភេទប្រុស អាយុ ២១ ឆ្នាំ នៅភូមិតាហែន ឃុំក្តុលលើ ស្រុកកំរៀង ខេត្តបាត់ដំបង ។

៤./ឈ្មោះ ស លាងហ៊ន ភេទស្រី  អាយុ ២២ ឆ្នាំ នៅភូមិក្បាលដំរីលើ ឃុំក្បាលដំរីលើ ស្រុកកោះធំ ខេត្តកណ្តាល ។

៥./ឈ្មោះ មុំ ម៊ី  ភេទស្រី អាយុ ២២ ឆ្នាំ នៅភូមិដើមស្លែង  សង្កាត់ច្បារមន ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕