ភ្នំពេញ ៖ បើយោងតាមចម្លើយសារភាពរបស់ តៃកុងឡាន លោក ឡាយ វណ្ណៈ មូលហេតុដែលឈានទៅដល់សម្លាប់ អ្នកនាង ចេវ សុវឌ្ឍនា ដោយសារតែ អ្នកនាងជាស្រីកំណាន់ចិត្តរបស់លោក ឡាយ វណ្ណ: ហើយលោក ឡាយ វណ្ណ: បានជួលផ្ទះកើតហេតុនេះឱ្យនាងស្នាក់នៅម្តងម្កាល ពេលអ្នកនាង ចេវ សុវឌ្ឍនា មិននៅ លោក ឡាយ វណ្ណ: យកស្រីផ្សេងមកដេកនៅលើផ្ទះនេះ ទើបធ្វើឱ្យនាង ចេវ សុវឌ្ឍនា ខឹងសម្បា ក៏មានការឈ្លោះទាស់ទែងគ្នាបង្កឱ្យមានហិង្សា ដោយលោក ឡាយ វណ្ណ: ច្របាច់កសម្លាប់ចោលតែម្តងទៅ។

បន្ទាប់មកទើបលោក ឡាយ វណ្ណ: បញ្ជាឱ្យតៃកុងឡាន និងអ្នកបម្រើលើកសពនាងបំឡែង ជាចង់កធ្វើអត្តឃាត​។​​ដោយឡែកមន្ត្រីនគរបាលចំនួន ៥នាក់រាប់ទាំងបងប្រុសបង្កើតលោក ឡាយ វណ្ណ: គឺលោក ឡាយ ណារិទ្ធជាស្នងការរងផងនោះ ជាប់ពាក់ព័ន្ធដោយសារតែផ្សំគំនិតអំពើទុច្ចរិត បង្វែរសុំណុំរឿងពីឃាតកម្ម ទៅជាអត្តឃាត។

សូមជម្រាបថា៖ អ្នកនាងស្រី ចែវ សុវឌ្ឍនា ជាស្ត្រីមេម៉ាយ មានកូន៣នាក់ ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួល ដ៏ធំរបស់ខ្លួន ក្នុងភូមិ ផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី​២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ដែលករណីនេះក្រោយកើតហេតុភ្លាមៗ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា មានវិបត្តិស្នេហា៕