ខេត្តព្រះសីហនុ៖ សេចត្តីរាយការណ៍មួយបានកើតឡើងពីប្រជាពលរដ្ឋនៅក្នុងភូមិ១សង្កាត់៣ក្រុងព្រះសីហនុខេត្តព្រះសីហនុ បានអោយដឹងថាមានមន្រ្តីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលម្នាក់កំពង់តែចាក់ដីលប់ឆ្នេរពយកំពេញរំលោភយកធ្វើកម្មសិទ្ធិ និងឃុមឃិតគ្នាជាប្រពន្ធដើម្បីធ្វើប្លង់កម្មសិទ្ធិស្របច្បាប់និងធ្វើការសាងសង់ភូមិគ្រឹសផ្ទាល់ខ្លួនក្នុងក្រុងព្រះសីហនុ។
បើតាមពីប្រភពពីប្រពលរដ្ឋបានអោយដឹងថានៅតំបន់ឆ្នេរសមុទ្រចំណុចពយកំពេញក្រុងព្រះសីហនុនាអំឡុងឆ្នាំ២០១៧សម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជាបានតម្រូវអោយរដ្ឋបាលសាលាខេត្ត កាត់ខ្វៀលដី ដើម្បីចែកជួនប្រជាពលរដ្ឋដែល រស់នៅជាក់ស្តែងតាមតំបន់ឆ្នេរដោយចាប់ដីតាមលេខរាងក្នុងចំណោមនោះគឺមានលេខក្បាលដី២៨ដោយមានទំហ៊ុំប្រម៉ាណ២៨៨០ម៉ែតការ៉េរបស់លោកខូវ ផល្លាបុត្របានទិញពីពលរដ្ឋលើទំហ៊ំផ្ទៃដីចំនួនតែ១៨៩៤ម៉ែតការ៉េតែប៉ុណ្តោះ ប៉ុន្តែក្បាលដីលេខ២៨មានទំហ៊ំសរុបចំនួន២៨៨០ម៉ែតការ៉េដោយមានម្ចាស់ដីម្នាក់ទៀតគឺលោក ញ៉ក់ គឹម តុង រសនៅភូមិ១សង្កាត់៣បានកាន់កាប់លើទំហ៊ំដីចំនួន៩៨៦ម៉ែតការ៉េ ផងដែរ។ប្រជាពលរដ្ឋបានបន្តបន្ថែមថាដោយលោក ខូវ ផល្លាបុត្រ ទីញដីតំបន់ឆ្នេរពយកំពេញហើយក៍ចាត់អោយលោក ឆាយ ប៊ុន មកយាមលើផ្ទៃដី១៨៩៤ម៉ែតការ៉េដែលទិញរួចមកផងដែរ។
បើយោងតាមឯកសារលិខិតប្រគល់សិទ្ធចុះថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៦របស់លោកជំទាវស៊ុន សូត្ថា ប្រគល់សិទ្ធិអោយឯកឧត្តម ប៉ាល ចន្ទតារ៉ា ជាតំណាងពេញសិទ្ធិអោយលោកជំទាវ ដើម្បីចូលរួមប្រជំដោះស្រាយនៅលើដីឡូត៍(ក្បាលដីលេខ២៨ស្ថិតនៅភូមិ១សង្កាត់៣ក្រុងព្រះសីហនុ ដែលលោកឧកញ៉ា ខូវ ផល្លាបុត្រ ប្រគល់ដីអោយលោកជំទាវ ជាថ្នូរនិងប្រាក់ជំពាក់ប្រាំងពីម៉ឺនដូល្លា នូវដីឡូត៍ដែលមានក្បាលដីលេខ២៨ខាងលើដោយមិនមានភាពប្រក្រដីនោះផង។ចំណែកលោកខូវ ផល្លាបុត្រ បានជំរៀបជូនឯកឧត្តម ស៊ុន ចាន់ថុល និង ជំទាវ ម្ចាស់បំណុល ថា ដីដែលនៅភូមិ១សង្កាត់៣ក្រុងព្រះសីហនុ ក្បាលដីលេខ២៨ ដែលបានប្រគល់ជូនឯកឧត្តមស៊ុន ចាន់ថុល និងលោកជំទាវ កន្លងមកមានទំហ៊ំដីពិតប្រដកចំនួនមួយពាន់ប្រាំបីរយកៅសិបបួនម៉ែតការ៉េតែប៉ុណ្តោះ ដោយពុំលើសពីទំហ៊ុំនេះឡើយ ឬមួយមានការកេងបន្លំបំបាត់ទំហ៊ំដីពីឈ្មោះ ឆាយ ប៊ុន ដែលជាអ្នកនៅយាមដីផ្ទាល់។
បើតាមលោក ញ៉ត់ គឹមតុងជាអ្នករងគ្រោះគេរំលោភបំពានដីបាននិយាយរៀបរាប់ប្រាប់ថាដីដែល ត្រូវមន្ត្រីជាន់ខ្ពស់រំលោភយកនេះ ដើមឡើយជាដីរបស់រដ្ឋជាចំណីឆ្នេរសមុទ្រ ដោយលោកបាន កាន់កាប់គ្រប់គ្រងជិត១០ឆ្នាំមកហើយ នឹងបានធ្វើរបងថ្មហ៊ុំព័ទ្ធជុំវិញយ៉ាងច្បាស់លាស់ផងដែរ ។ ហើយក្រោយមកដីតំបន់នោះប្រជាពលរដ្ឋដែលមានដីនៅទីនោះ បានដាក់ការស្នើរសុំទៅ សម្តេចអគសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំសិទ្ធិដើម្បីកាន់កាប់និងរស់នៅស្រប់ច្បាប់ ។លោថា ដោយរាជរដ្ឋាភិបាលបានមើលឃើញ ពីការលំបាក់របស់ប្រជាពលរដ្ឋ ក៍សម្រេចចាត់បញ្ជូនមន្រ្តីអាជ្ញាធរជាតិ ចុះមកពិនិត្យជាក់ស្តែងដើម្បីកាត់ខ្វៀលដីឆ្នេរនោះ ចែកជួនប្រជាពលរដ្ឋព្រមទាំងបាន ផ្តល់កម្មសិទ្ធដល់បងប្អូនដែលមានដីនៅទីនោះបានស្របច្បាប់គ្រាប់ៗគ្នា។ ដោយឡែកសំរាប់ដីរបស់គាត់(លោកញ៉ក់គឹមតុង)ក៏ត្រូវមន្រ្តីអាជ្ញាធរជាតិ នឹងជំនាញសូរិយោដីខេត្តព្រះសីហនុ ចុះធ្វើការវាស់វែង នឹងបានចេញបង្កាន់ដៃ សំគាល់សិទ្ធិកាន់កាប់ផងដែរ ប៉ុន្តែរមិនទាន់ទទូលបានបណ្ណ័កម្មសិទ្ធិអ្វីសោះដោយសារ មានការជំទាស់ពីរភាគីផ្សេងក្នុងពេលកន្លងមក។ ក្រោយមកទីតាំងដីនេះមានផលប៉ះពាល់ដល់ការពង្រីកផ្លូវច្រកចូលតាមឆ្នេរសមុទ្រ ក្រុមការងាររបស់រដ្ឋបាលសាលាខេត្តបានស្នើសុំម្ចាស់ដីផ្សេងៗដើម្បីអភិវឌ្ឈន៍ពង្រីកផ្លូវ លោកក៍បានយល់ព្រមកាត់ដីទំហ៊ំទទឹង២ម៉ែត្រ នឹងបណ្តោយ ៦០ម៉ែត្រធ្វើផ្លូវចូលឆ្នេរសមុទ្រ ពេលនោះមន្រ្តីជំនាញបានវ៉ាសវែងធ្វើផ្លូវក៍តម្រូវអោយវាយរបងថ្មរបស់លោក(ញ៉ាត់គឹមតុង)ដើម្បីពង្រីកផ្លូវច្រកចូលទៅកាន់សមុទ្រធំទូលាយងាយស្រួលប្រើប្រាស់។
ក្នុងពេលនោះ ក្រុមមន្រ្តីរដ្ឋបាលសាលាខេត្ត ក៏បានធ្វើការបញ្ជាក់យ៉ាងច្បាស់ប្រាប់ លោកញ៉ាត់គឹមតុងថា បើធ្វើផ្លូវនេះរួចរាល់លោកអាចធ្វើរបងថ្មរឡើងវិញបាន លុះត្រា ក្រុមការមន្រ្តីជំនាញស្ថាបនាផ្លូវនិងសាងសង់ផ្លូវនេះរូចរាល់ចប់សប់គ្រប់ហើយ។លុះផ្លូវសាងសង់រួចលោកបានអោយជាងរៀបរបងជាថ្មីស្រាប់តែនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក៍មានគ្រឿងចក្រ មកចូលឈុសឆាយធ្វើរបងដែលកំពង់រៀបលើដីរបស់គាត់ទៅវិញហើយកម្មករបានស្រែកថាមកធ្វើរបង់លើដីកម្មសិទ្ធិប្លង់រឹងរបស់គេ។ហើយបច្ចុប្បន្នអ្នករំលោភយកដីលោកញ៉ាត់គឹមតុងបានដឹកដីចាក់លប់និងធ្វើរបងថ្មលើកទំនប់ចាក់ដីចូលក្នុងឆ្នេរសមុទ្រ ថែមទាំងមានប័ណ្ឌសម្គាល់ដីកម្មសិទ្ធិ(ប្លង់រឹង)លើដីរបស់គាត់(ញ៉ក់គឹមតុង)ថែមទៀតផង។លោក ញ៉ាត់គឹម តុងបាននិយាយបន្ថែមទៀតថា ឃើញសកម្មភាពឈួសឆាយធ្វើរបងបែបនេះគាត់ក៏បានទៅហាមឃាត់នៅគ្រឿងចក្រដែលធ្វើសកម្មភាពលើទីតាំង តែកម្មករទាំងនោះមិនស្តាប់នៅតែបន្តឈូសឆាយសាងសង់របងនិងចាក់លប់ដីក្នុងឆ្នេរសមុទ្រនៅបន្តរហូត។
បើតាមការអោយដឹងពីមន្ត្រីនៅសលាខេត្តព្រះសីហនុ គឺដីកម្មសិទ្ធិលេខ១៨០១០៣០១ដែលក្បាល់ដីលេខ៣៧០៧ចុះថ្ងៃទី២៤ ខែមេសាឆ្នាំ២០១៨ទើបនឹងធ្វើបាន គឺប្លង់ដីនោះសូរិយោដីខេត្តធ្វើឡើងមិនប្រកតីដោយចេញបណ្ឌ័ប្រើប្រាស់តែក្នុងរយៈពេលមួយថ្ងៃក៍ធ្វើបានសម្រេចលឿនយ៉ាងច្បាស់ដោយមានការទទួលស្គាល់ពី លោក ចេង ស្រុង ប្រធានមន្ទីសូរិយាដីខេត្តព្រះសីហនុយ៉ាងត្រឹមត្រូវខណៈដីខាងលើកំពង់មានទំនាស់ដោះស្រាយមិនទាន់ចប់រួចរាល់ផង សង្ស័យលោកចេង ស្រុង ប្រធានឡើងថ្មីអាចស្រង់ដើមក្នុងការឡើងដំណែងថ្មីអស់រយៈពេលប្រមាណតែមួយខែផងក៍មិនដឹង។ជាមួយគ្នានេះលោក ញ៉ក់ គឹមតុង បានធ្វើការអំពាវនាវ ទៅដល់ មន្រ្តីថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ដែលពាក់ព័ន្ធសូមជួយចុះមកពិនិត្យជាក់ស្តែងដើម្បីផ្តល់ភាពរកយុត្តិ ដល់គាត់ផង ពីព្រោះដីនេះមមានខណ្ឌ័ចែករបងថ្មរផ្សេងពីគ្នា។
ជុំវិញបញ្ហរនេះ ប្រជាពលរដ្ឋ ដែលរស់នៅលើដីពយកំពេញ ជាច្រើន បាននិយាយថា នេះជាភាពអយុត្តិធម៏សំរាប់ លោក ញ៉ក់ គឹមតុង ពីព្រោះដី លោក ញ៉ក់គឹមតុង ប្រជាពលរដ្ឋរស់ ក្នុងភូមិ នណាក៍ដឹងដែរ ថា ដីរបស់លោកញ៉កគឹមតុងនេះ ជាប់គ្នាជាមួយដីរបស់អតីតៈ លោកឧកញ៉ា ខូវ ផល្លាបុត្រ ប៉ុន្តែរក្រោយមក លោក ខូវ ផល្លាបុត្រ បានផ្ទេរទៅឲ្យលោក ស៊ុន ចាន់ផុល នឹងប្រពន្ធ ដោយជំពាក់លុយ។
ចំណុចនេះអាចបញ្ជាក់កាលនោះលោក ស៊ុនចាន់ផុល បានទទួលស្គាលថាដីរបស់គាត់ព្រំជាប់លោក ញ៉កគឹមតុង ប៉ុន្តែរសំរាប់ពេលនេះបែរជាលួចធ្វើប្លង់បង្គាប់យកដី លោក ញ៉ត់ គឹមតុង យ៉ាងអយុត្តិធម៏ទៅវិញ ។ គួរបញ្ជាក់ផងដែរថា ឆ្នេរសមុទ្រតំបន់ពយកំពេញ ដែលជាចំណុចដីឆ្នេរនោះសង្កេតឃើញថា ត្រូវបានគេចាក់ដីលុប ចូលសមុទ្រ មិនតិចជម្រៅជាង ៣០ម៉ែត្រនោះទេ នឹងបណ្តោយប្រវែងះជាង១០០ម៉ែត្រ ដោយបញ្ហរនេះ ត្រូវបានគេអះអាងសំណង់អាគាររឹងទាំងនោះគ្មានច្បាប់ អនុញាត្តិ៕