ជាមួយគ្នានោះ បើតាមមន្ត្រី​សុខាភិបាល​គុយបា ជនរងគ្រោះ​ខាងលើ​ឈ្មោះ ហ្គ្រែតធែល ឡេនដ្រូវ (Grettel Landrove) មានអាយុ ២៣ឆ្នាំ ជានិស្សិត​ម្នាក់ បានស្លាប់បាត់​បង់ជីវិត បន្ទាប់ពីរងរបួស​ផ្នែកក្បាលយ៉ាង​ធ្ងន់ធ្ងរ។ Landrove ស្ថិតនៅក្នុង​ចំណោមអ្នក​នៅរស់ ០២នាក់ ផ្សេងទៀត​ក្នុងគ្រោះថ្នាក់​ធ្លាក់យន្ដហោះ​ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន​ក្នុងប្រទេស​គុយបា ត្រូវបានបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ កាលីស្តូ ហ្គាសៀ (Calixto Garcia Hospital) ក្នុងរដ្ឋធានីឡា​ហាវ៉ាន់។

គួរបញ្ជាក់ថា យន្តហោះ​ដែល​ធ្លាក់នោះជា​​ប្រភេទ Boeing 737-201 ហើយមក​ទល់ពេលនេះ គេមិនទាន់​ដឹង​ពីមូលហេតុ​ច្បាស់​​លាស់​​ នៃការធ្លាក់នៅឡើយ​ទេ ដោយវា​កំពុងស្ថិត​​នៅក្នុងការ​​ស៊ើប​អង្កេត។ យន្តហោះនេះ​មានគោលដៅ​ពីរដ្ឋធានី​ឡាហាវ៉ាន់ ឆ្ពោះ​ទៅកាន់​ទីក្រុង ហូលហ្គីន (Holguin) ដោយវា​​ជាកម្មសិទ្ធិ​របស់​ក្រុមហ៊ុន ដាមូស (Damojh) នៃប្រទេស​ម៉ិចស៊ីកូ និងត្រូវបានជួល​​ដោយក្រុមហ៊ុន​អាកាសចរណ៍​​ជាតិគុយបា៕