បាត់ដំបង៖ស្របពេលដែលប្រមុខរាជរដ្នាភិបាលកម្ពុជាចាប់ផ្ដើមពង្រឹកផ្លូវជាតិលេខ៥ទឿងវិញនោះសំរាប់ខេត្តបាត់ដំបងគេសង្កេតឃើញសំណង់តូចធំកំពុងសំរុកការសាងសង់សំណង់បុកគ្រឹះរឹងមាំយ៉ាងអនាធិបតេយ្យនៅលើដីចំណីយផ្លូវជាតិលេខ៥នឹងដីចណីយផ្លូវរថភ្លើងនិងសំណងខ្វះបច្ចេកទេសមួយចំនួនក្នុងក្រុងបាត់ដំបងបានដំណើការយ៉ាងរលូនក្នុងខណះពេលដែលលោកចៅហ្វាយក្រុងបាត់ដំបងនឹងលោកប្រធានការិយាល័យសូរិយោដីក្រុងនឹងលោកប្រធានសូរិយោដីខេត្តកំពុងដេកលក់អស់។

តាមសេចក្ដីរាយការណ៍មួយបានអោយដឹងថាសព្វថ្ងៃនេះគេសង្កេតឃើញសំណង់បុកគ្រីះរឹងមាំចំនួន២កន្លែងដែរខ្វះបច្ចេកទេសនិងការ៉ាសសាំងសាងសង់បំពាននៅលើចំណីដីផ្លូវជាតិលេខ៥និងចំណីដីផ្លូវរថភ្លើងដែរច្បាប់ហាមឃាត់នោះ៖

១.សំណង់ដែរខ្វះបច្ចេកទេសនិងអណាធិបតេយ្យនោះ ស្ថិតនៅភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង។

២. ការ៉ាសសាំដែរសាងសង់បុកគ្រឹះរឹងមាំបំពាននៅលើចំណីដីផ្លូវជាតិលេខ៥ និងចំណីដីផ្លូវរថភ្លើងរងចាំតែថ្ងៃបើកលក់ ។

តាមប្រភពច្បាស់ការមួយបានអោយដឹងថាមន្ដ្រីយជំនាញជាច្រើនដែលបានតាមដាននឹងមានតួនាទីក្នុងវិធានការទប់ស្កាត់នូវសំណង់អនាធិបតេយ្យទាំងនេះហាក់ដូចមិនបានយកចិត្តទុកដាក់ទាល់តែសោះជាពិសេសលោកចៅហ្វាយក្រុងបាត់ដំបងនឹងលោកប្រធានមន្ទីរសូរិយោដីខេត្តបាត់ដំបងមិនមានចំណាត់ការនៅឡើយ។

តាមប្រភពដដែលបានអះអាងបន្ដទៀតថាបើលោចៅហ្វាយក្រុងនឹងលោកប្រធានមន្ទីសូរិយោដីខេត្តចាត់វិធានការក្ដៅដែរច្បាប់បានហាមឃាត់នោះទីតាំងសំណង២កន្លែងនេះមិនអាចសាងសង់ដោយបុកគ្រឹះរឹងមាំបំពាននៅលើចំណដីផ្លូវជាតិ និងសំណងខ្វះបច្ចេកទេសនោះឡើយ។