ត្បូងឃ្មុំ៖ ហេតុការណ៏នេះកើតឡើងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨វេលាម៉ោង១៦:៥០នាទី នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៨-១៩៩ស្ថិតនៅភូមិចំការគរ ឃុំដារ  ស្រុកមេមត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាង រថយន្ត នឹងម៉ូតូ បង្ករឡើងដោយរថយន្តម៉ាកកាមរីហើម (camry)​ពណ៌ស្លែ  ពាក់ស្លាក់លេខកំពង់ចាម 2A-0459 មិនទាន់ស្គាល់ឈ្មោះ  និងអាស័យដ្ឋានអ្នកបើកបរក្រោយពេលកើតហេតុបានទុក រថយន្តនៅកន្លែងកើតហេតុ ហើយរត់គេចចេញពីកន្លែងកើតហេតុបាត់។

ក្នុងហេតុការណ៏នេះបង្ករជាមួយ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥  ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 2I-6550​បើកបរដោយឈ្មោះ ស៊ន ស៊ាងហៃ ភេទប្រុស អាយុ៣៧ឆ្នាំជាតិខ្មែរ នៅភូមិជាំសោម ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ (ស្លាប់នៅនឹងកន្លែងកើតហេតុ) បានឌុបមនុស្សចំនួន០២នាក់៖

១-ឈ្មោះស៊ាប អូន ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ៩៤ ឃុំ២ធ្នូ  ស្រុកស្នួល ខេត្តក្រចេះ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។

២-ឈ្មោះរិន សេងហ៊ុន ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិតាសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (របួសធ្ងន់)។សាកសពត្រូវបាន ជំនាញនគរបាលចរាចរណ៍ប្រគល់ជូនក្រុមគ្រួសារ  ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណីខ្មែរ ។ចំនែកអ្នករបួសត្រូវបានបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ។

-ទិសដៅបើកបរដោយរថយន្តបង្ករ ម៉ាកកាមរីហើម ពណ៌ស្លែ បើកបរពីទិសខាងកើតទៅទិសខាង លិច បើកបរតាមបណ្ដោយផ្លូវជាតិលេខ៧ លុះបើកបរដល់ចំណុចកើតហេតុបានឡើងវ៉ាជែងរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បណ្ដាលអោយបុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ បើកបរពីទិស ខាងលិចទៅទិសខាងកើត ចំពីមុខផ្នែកខាងឆ្វេងពេញទំហ៊ឹងតែម្ដង ។

-វត្ថុតាងរថយន្តចំនួន០១គ្រឿង និងម៉ូតូចំនួន០១គ្រឿង ជំនាញនគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី។