ភ្នំពេញ៖ យុវសិស្ស២នាក់ជិះម៉ូតូទៅសាលារៀនហើយ រអិលទឹកដក់លើផ្លូវបណ្ដាលអោយដួលរងរបួសកុមារីអ្នកបើកម៉ូតូ បាក់ជើងឆ្វេង រូវរថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែកមានជ័យដឹកយកទៅព្យាបាល។ហេតុកការកើតឡើង កាលវេលាម៉ោង១និង០០នាទីរសៀលថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ចំណុចខាងក្រោយវត្តកំសាន្ត តាមផ្លូវបេតុង ស្ថិតនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។យុវសិស្សស្រីអ្នកបើកម៉ូតូបានស្គាល់ឈ្មោះ តួម៉ូនីតា អាយុ១៣ឆ្នាំមុខរបរសិស្សនៅអង្គការស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ប្រភពពត៍មានពីសមត្ថកិច្ចបាមប្រាប់ថា៖ មានគ្រោះថ្នាក់ចរាចរណ៍រវាងយុវសិស្សកុមារី២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ ១GW-៥៥៦០ ឌុបមិត្តភ័ក្រ្តពីក្រោយធ្វើដំណើរក្នុងទិសដៅពីកើតមកលិច គោលបំណងជិះទៅសាលារៀនស្រាប់តែមកដល់ចំណុចកើតហេតុក៏បាន បើកគេច ម៉ូតូរ៉ឺកម៉កដែលបើកបញ្រ្ចាស់ទិសគ្នា រអិល ទឹកដក់លើផ្លូវបេតុងបណ្ដាលអោយដួលម៉ូតូរងរបួស ចំណែកក្មេងស្រីអ្នកបើកម៉ូតូរបួសបាក់ជើងឆ្វេង និង មិត្តភ័ក្រ្តស្រីអង្គុយខាងក្រោយរបួសស្រាលគ្រាន់តែប្រឡាក់សំលៀកបំពាក់សិស្សតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុកុមារីរងគ្រោះត្រូវបានដឹកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកមាន​ជ័យ តែដោយមិនគ្រប់អាយុក៏បញ្ជូលទៅព្យាបាល នៅមន្ទីរពេទ្យគន្ឋបុប្ផាដោយរបួសធ្ងន់ ចំណែកម៉ូតូត្រូវបានប្រគល់អោយក្រុមគ្រួសាររងគ្រោះវិញ៕

អត្ថបទ និង រូបភាព ទឹម វិបុល