លោក ដូណាល់ ត្រាំ ធ្វើការកត់​សម្គាល់បែប​នេះ នៅក្នុងបទ​សម្ភាសន៍ជាមួយ​ពិធីករ​ទូរទស្សន៍ Fox News របស់​លោក សៀន ណាន់នីធី (Sean Hannity) ក្រោយបញ្ចប់ជំនួបកំពូល​ជាមួយលោក គីម ក្នុងប្រទេសសិង្ហបុរី​កាលពី​ថ្ងៃអង្គារ។ ថ្លែងនា​ឱកាស​នោះ លោក ត្រាំ បាន​លើក ឡើង​យ៉ាងដូច្នេះថា «គាត់ (លោក គីម ជុងអ៊ុន) គឺជាបុគ្គល​ល្អម្នាក់ កំប្លែង ហើយលោក​ពិតជាមានភាព​វៃឆ្លាត​ណាស់។ លោកគឺជាអ្នក​ចរចា​ដ៏អស្ចារ្យ និងេះជាមនុស្សប្រកប​ដោយ​យុទ្ធសាស្រ្ត»។

គួររំលឹកថា កាលពីចុង​ឆ្នាំ២០១៧ លោក ត្រាំ ធ្លាប់បានហៅ​លោក គីម ជុងអ៊ុន ថាជា «បុរសគ្រាប់​រ៉ុក្កែត» ហើយថែមទាំង​ព្រមានទៀត​ថា​ លោក គីម នឹងបានភ្លក្សរសជាតិ​ភ្លើងដ៏ក្តៅមិន​ធ្លាប់មាន បើសិនជាហ៊ានបង្ករឿងជាមួយ​សហរដ្ឋអាមេរិក ដោយអាវុធ​នុយក្លេអ៊ែរ។ មួយវិញ​ទៀត តាមរយៈវោហាស័ព្ទ​នេះ​ហើយ ដែលលោក ត្រាំ ខ្លួនឯងបាន​អួតថា ដំណើរការ​ទៅបានយ៉ាងល្អ​រហូតដល់ទាញលោក គីម ឱ្យចូល​អង្គុយ​ចរចា ៕