ដោយមើលឃើញពីការចាប់អារម្មណ៍ខ្លាំង លើបញ្ហាសុខុមាលភាព ដែលប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្ត្រីដែលជាមេផ្ទះគ្រប់តែងតែប្រាថ្នា ចង់បាននូវផលិតផលមានគុនភាពនិងមានប្រភពនាំចូលត្រឹមត្រូវ មានការត្រួតពិនិត្យនិងវេចខ្ចប់ទុកដាក់ត្រូវនោះផ្សារទំនើប “ធីខេដេប៉ូស្ត័រ” បានត្រៀបខ្លួនរួចស្រេចដើម្បីបម្រើសេវាកម្មជូនអតិថិ​ជន​របស់ខ្លួន ។

នេះបើតាមការបញ្ជាក់ របស់លោក សុកសាន អគ្គនាយកផ្សាររទំនើប “ធីខេដេប៉ូស្ត័រ” ក្នុងពិធីសម្ភោធដាក់ឲ្យដំណើរការកាលពីថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៨កន្លងទៅដែរស្ថិតនៅខាងត្បូងផ្សារដេប៉ូ តាមបណ្តា​យ​ផ្លូវលេខ២១៥ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ ស្ថិតក្រោមវត្តមាន ឯកឧត្តម ឧកញ្ញា សុកចំរើន អគ្គនាយកក្រុមហ៊ុនទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ ភីភីស៊ីធីវី និងលោកជំទាវ ព្រមទាំងភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើន​កុះក។

លោក សុក សានមានប្រសាសន៍ថា៖ដោយសារបច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាពិសេសអ្នករស់នៅក្នុងទីប្រជុំជនធំៗដូចជារាជធានីភ្នំពេញជាដើមបាននាំគ្នាចាប់អារម្មណ៍ខ្លាំងលើបញ្ហាសុខុមាលភាពខ្លួនឯងផងនិងសុខភាពក្រុមគ្រូសារផងនោះ ។ លោកក៏បានសម្រេចចិត្តរៀបចំផ្សារទំនើបមួយ បែបសាមញ្ញមួយងាយស្រួលរកដើម្បីសម្រួលដល់កិច្ចការងាររបស់ស្ត្រីៗដែលជាមេផ្ទះព្រោះពួកគាត់ម្នាក់ៗពិបាកក្នុងការសម្រេចចិត្ត ក្នុងការជ្រើសរើស ផលិតផលនានាដើម្បីយកទៅធ្វើអាហារប្រចាំថ្ងៃក្នុងគ្រូសារ ពួកគាត់ ។
លោកអគ្គនាយកបានបន្តថា៖ដោយផ្តើមគិត ពីសុខុមាលភាពនេះហើយ ផ្សារទំនើប “ធីខេដេប៉ូស្ត័រ” បានរៀបចំជាពិសេសជូនអ្នកម្តាយគ្រប់រូប និងភរិយាគ្រប់រូបអស់បារម្ភចំពោះរឿងចំណីអាហារ និង បន្ថែផ្លែឈើគ្រប់ប្រភេទត្រីសាចគ្រប់មុខមាននៅផ្សារទំនើប “ធីខេដេប៉ូស្ត័រ” គ្រប់មុខទំនេញនិងគ្រប់ប្រភេទបន្លែផ្លែឈើ ត្រីសាចទាំងអស់សុទ្ធតែបានបញ្ជាក់ពីគុណភាពនិងបញ្ជាក់ពីប្រភពនាំចូលយ៉ាងត្រឹមត្រូវ តាមស្តងដា។
លោកបានបញ្ជាក់បន្ថែម ផ្សារទំនើប “ធីខេដេប៉ូស្ត័រ” បើកដំណើរការរៀងរាល់ថ្ងៃចាប់ម៉ោង ៨ព្រឹក ដល់ម៉ោង​៨យប់ និងបុគ្គលិករុះរាយរាក់ទាក់រងចាំស្វាគមន៍ព្រមទាំងមានចំណត់រថយន្តធំទូលាយ ងាយស្រួលដល់ការចត របស់អតិថិជន ផងដែរ ៕