ភ្នំពេញ ជនសង្ស័យ៣នាក់ ត្រូវប្រជាពលរដ្ឋដេញចាប់បានភ្លាមៗ ចំណែកបក្ខពួកវាខ្លះទៀតរត់គេចខ្លួន បន្ទាប់​ពី​ធ្វើសកម្មភាពឆក់ការបូប រួចពីជនរងគ្រោះកុំពុងតែធ្វើដំណើរតាមដងផ្លូវ កម្ពុជាក្រោម។ហេតុការណ៍នេះកាល​ពី​វេលាម៉ោង៧និង២៥នាទីយប់ត្រូវនឹង ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវកម្កុជាក្រោមសមត្ថកិច្ចបាន​ដេញតាមប្រម៉ាញ់ពីក្រោយរហូតមកដល់មុនីវង្សកែងផ្លូវលេខ២៥០ សង្កាត់បឹងព្រលិត​ ខណ្ឌ៧មករាទើបចាប់ខ្លួនបាន។

ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចចាប់ខ្លួនបាននោះទី១ ឈ្មោះ  លានឌីណែត ភេទប្រុស កើតនៅ២០០១ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខផ្លូវលំ សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ។ជនសង្ស័យ ទី២-សុខ​គា​ ​រ៉ាប៊ី​ភេទ​ប្រុស កើតឆ្នាំ២០០១ មានមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខE6ផ្លូវ២១១សង្កាត់វាលវង្សខណ្ឌ៧មករា។

ជនសង្ស័យទី័៣  ឈ្មោះ ឡាយពេជ្របញ្ញាភេទប្រុស កើតឆ្នាំ១៩៩៨ផ្ទះលេខ៧៧៣ផ្លូវលំក្នុងសង្កាត់ស្ទឹងមានជ័យទី​១ខណ្ឌមានជ័យ រាជធានីភ្នំពេញ។រីឯម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាពឆក់នោះម៉ាកស៊ុយស៊ូគីឡែត ពណ៍សពាក់ស្លាកលេខ ភ្នំពេញ1DJ0752​ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុសមត្ថកិច្ចបានឮសម្លេងស្រែកឆោឡោពីប្រជាពលរដ្ធទើបដាក់កម្លាំងពួននិងសហការណ៍ជាមួយសមត្ថកិច្ចការិយាល័យចាប់បានភ្លាមៗតែម្ដងនៅនឹងផ្លូវព្រះមនីវង្សនិងកែងផ្លូវ២៥០សង្កាត់បឹងព្រលិតខណ្ឌ៧មករា។

ក្រោយពេលកើតហេតុចាប់ខ្លួនបានជនសង្ស័យសកម្មភាពឆក់ខាងខាងលើ  សមត្ថកិច្ចបាននាំខ្លួន ទាំងបីនាក់ ទៅសាកសួរនៅឯប៉ុស្តិ៍បឹងព្រលិតរួមនឹងវត្ថុតាង បន្តដើម្បីកសាងសំណុំរឿងបញ្ជូនខ្ទួនផ្នែកជំនាញព្រទណ្ឌខាងក្រុង ចាត់ការបន្តតាមនីតិវិធីផ្លវច្បាប់៕