ភ្នាក់ងារយកព័ត៌មានទូរទស្សន៍កម្ពុជាប៉ុស្ដិ៍លេខ៨HDធ្វើសេចក្ដីរាយការចរាចរណ៍ពេលព្រឹកនៅផ្លូវជាតិលេខ ១ ក្នុងសង្កាត់ច្បារអំពៅ ចរាចរធម្មតា ។នៅមុខអាកាសយានដ្ឋានអន្តជាតិភ្នំពេញរហូតដល់រង្វង់មូលចោមចៅ បែកចេញទៅផ្លូវជសតិលេខ៣ ផ្លូវជាតិលេខ៤ចរាចរធម្មតា ។ តែចរាចរពីផ្លូវជាតិលេខនិងលេខ៤ចូលមករាជធានីភ្នំពេញមានការកកស្ទះខ្លាំង នគរបាលចរាចរកំពុងជួយសមហរួល ។ ហើយមួយរយៈនេះនៅរង្វង់មូលចោម ចៅឃើញមានរថយន្តឈ្នួលឈប់ ចត ជិះម៉ូតូដេញចាប់ម៉ូយ រតើតាមហៅម៉ូយធ្វើឲ្យបាត់បង់សណ្ដាប់ និងអាចបង្កគ្រោះថ្នាក់បាន សូមសមត្ថកិច្ចមេត្តាជួយពិនិត្យមើលផង ។

សម្រាប់អ្នកបើកបរនិងជិះបញ្ច្រាសនៅវិមានឯករាជនៅតែមាន ចំណែកនៅផ្លូវជាតិលេខ៤ នៅចំណុចមុខប៉ុស្ដិ៍នគរបាលចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យសម្រាប់អ្នជិះបញ្ច្រាសនៅតែមាន ។ចំណែកនៅមុខផ្សារទឹកថ្លាចរាចរមានការមមាញឹកបន្តិច ។នៅចំណុចមុខផ្សារស្ទឹងមានជ័យចាស់រហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ ចរាចរណ៍ព្រឹកនេះស្ទះបន្តិចព្រោះជាថ្ងៃដើមសប្ដាហ៍ ។នៅចំនុចភ្លើងស្តុបអូបែកក្អមបែកចេញតាមផ្លូវ២០០៤រហូតដល់ស្តុបណតប្រីតចរាចរណ៍មមាញឹកបន្តិច ។នៅបណ្ដោយមហាហវិថីព្រះនរោត្តមចរាចរ ធម្មតា ដោយឡែកនៅមុខអគ្គស្នងការនគរបាលជាតិចរាចរណ៍មមាញឹកបន្តិច ។ដោយប្រជាពលរដ្ឋធ្វើដំណើរមកពីចាក់អង្រែលើ រឺតាខ្មៅ ឆ្លងស្ពានអាកាសហើយបត់ត្រឡប់ក្រោយនៅចំណុចមុខអគ្គស្នងការ ទើបចរាចរមានការកកស្ទះបន្តិច ។

សមត្ថកិច្ចចរាចរក៏សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រើយានយន្តធ្វើដំណើរលើដងផ្លូវ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ទាំងអស់គ្នាត្រូវគោរពភ្លើងស្តុប សូមកុំបើក វ៉ា ជែង ក្នុងស្ថានភាព ផ្លូវតូច ចង្អៀត និងនៅពេលមានការកកស្ទះចរាចរណ៍ខ្លាំង ជាពិសេសសូមកុំជិះបញ្ច្រាសទិសដៅចរាចរណ៍ព្រោះអាចបង្កគ្រោះដល់អ្នកដទៃនិងខ្លួនឯងបាន ៕