បន្ទាយមានជ័យ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ានប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះជួយខេត្តបន្ទាយមានជ័យនិងជាបេក្ខជនលេខរៀងទី១អ្នកតំណាងរាស្ត្រមណ្ឌលខេត្តនេះបានថ្លែងថាមានតែនាំគ្នាទៅបោះឆ្នោតទើបធានាលទ្ធិប្រជាធិបតេយ្យ សេរីគ្មានរបបផ្តាច់ការនៅកម្ពុជា ។
ថ្លែងដូច្នេះធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល ឃោសនាជាមួយសមាជិក សមាជិកាគណបក្សជាមន្ត្រីរាជការស៊ីវិល ប្រធាន អនុប្រធាន មន្ទិរ ការិយាល័យ លោកនាយកនាយករងនិងកម្លាំងប្រដាប់អាវុធ មេបញ្ជាកា មេបញ្ជាការរង នាយ នាយរង ស្នងការស្នងការរង អធិការ អធីការរង…មកពីមន្ទិរ អង្គភាព បញ្ជាការដ្ឋានស្នងការដ្ឋានអធិការដ្ឋានយោ​ធាកងរាជអាវុធហត្ថនិងនគរបាលជុំវិញខេត្តនៅទីស្នាក់ការគណបក្សខេត្តបន្ទាយមានជ័យ។
ឯកឧត្តមសួន បវរប្រធានគណបក្ស ខេត្តបន្ទាយមានជ័យបានលើកឡើងពីស្ថានភាពបរិមាណនិងជីវភាពរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធនៃមន្ទីរ អង្គភាពនានាជុំវិញខេត្តហើយទាំងអស់គ្នា ពួកគាត់ជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាផងដែរ៕ បន្លែមលើនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ក្នុងប្រវត្តិសាស្ត្រនិងនយោបាយនៅប្រទេសកម្ពុជាគឺមានតែពីឆ្នាំ១៩៩៣ មកទេដែលយើងបានដើរលើគន្លងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គោរពសិទ្ធិមនុស្សពិសេសគឺមានការបោះឆ្នោតសាកលជ្រើសរើសអ្នកដឹកនាំប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យពោលគឺការបោះឆ្នោតរៀបចំដោយ​អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជាឬហៅកាត់ចាអ៊ុនតាក់គឺបោះឆ្នោតដែលចេញពីពលរដ្ឋម្នាក់ៗបានអនុវត្តសិទ្ធិសេរីភាពនយោបាយដោយនាំគ្នាចេញទៅបោះឆ្នោត។.ព្រោះថា កន្លងមកមុននេះ នៅកម្ពុជាមេដឹកនាំប្រទេសជាថ្នាក់ជាតិនិងថ្នាក់មូលដ្ឋានមិនដែលកើតឡើងពីការបោះឆ្នោតអីទេគឺមានតែឡើងកាន់អំណាចដោយ​សារសង្គ្រាម ដោយការប្រយុទ្ធបង្ហូរឈាមដោយហឹង្សារពោលគឺអំណាចរបស់អ្នកដឹកនាំមិនចេញពីការប្រើឆន្ទះនិងប្រើសិទ្ធរបស់ពលរដ្ឋជាអ្នកបោះឆ្នោតឡើយ។
ដូច្នេះដើម្បីចូលរួមធានាការពារនិងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គោរពសិទ្ធុមនុស្សនៅប្រទេស កម្ពុជាយើង ជម្រើសល្អបំផុតហើយមានតែមួយគត់គឺសូមបងប្អូនមន្ត្រីរាជការ ស៊ីវិល កងកម្លាំងប្រដាប់អាវុធ ឬ ថាបងប្អូនជាអ្នកមានឈ្មោះក្នុងបញ្ជីមានសិទ្ធិបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវបំពេញកាតព្វកិច្ចទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ០១៨ ដ៏ខ្លីខាងមុខនេះ ។
អេបពៅ