បន្ទាយមានជ័យ៖ជនបរទេសប្រុស-ស្រីចំនួន៧នាក់ រងរបួសស្រាល ក្នុងចំណោម១៣នាក់ដោយរថយន្តក្រឡាប់នៅលើផ្លូវជាតិលេខ៦ត្រង់ចំណុចមុខខ្លោងទ្វាផ្លូវចួលវត្តទឹកជោរស្ថិតនៅភូមិតាប៉ុនឃុំទឹកជោរ ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា៖មុនពេលកើតហេតុរថយន្តដែលរងគ្រោះប្រភេទ២៥កៅពណ៏សពាក់ផ្លាកលេខ​ភព​3D.3724 បើកបរដោយឈ្មោះពេជ្រ ដាភេទប្រុសអាយុ៣៨ឆ្នាំនៅភូមិស្លរក្រាមស្រុកសូត្រនិគមន៍ខេត្តសៀម​រៀប ​បានធ្វើដំណើរដោយបើកបរមកពីទិសខាងលិចទៅទិសខាងកើតពេលមកដល់ចំណុចកើតហេតុខាងលើ  បាន​ជាន់ប្រាំងបន្ថយល្បឿន ដោយមានរថយន្តបែនដឹកដីនៅខាងមុខបំរុងវ៉ារថយន្តតូចនៅខាងមុខក្នុងទិស្របគ្នា​​​​ពីលិចទៅកើត ពេលជាន់ប្រាំង ប្រាំងរថយន្តខូច ជាប់មិនវិលកង់បណ្តាលអោយក្រឡាប់មកខាងឆ្វេងដៃបណ្តាល​​អោយរងគ្រោះដល់អ្នកដំណើរជាជនបរទេសតែម្តង់។រថយន្តខូចខាតស្រាល រីឯមនុស្សអ្នករួមដំណើរក្នុងរថយន្ត​១៣នាក់ របួសស្រាល៧នាក់  បច្ចុប្បន្នកំពុងសំរាកនៅមន្ទីពេទ្យស្រុកក្រឡាញ។
លោកវរសេនីយ៍ទោ សួន  នីប៉ូនាយរងការិយាល័យនគរបាលចរាចរណ៍ជើងគោកខេត្តបានបញ្ជាក់ឲ្យដឹងដថា៖ករណី​គ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្តាលមកពីរថយន្តដឹកអ្នកដំណើរជាជនqបរទេសនោះ គឺមកពីលក្ខណៈបច្ចេក​ទេសយាយន្តដោយសារហ្វ្រាំងជាប់មិនងើបវិញ ធ្វើឲ្យរថយន្តរ៉េចង្កូតក្រឡាប់តែម្តង។ចំពោះអ្នករួមដំណើរទាំង​១៣​នាក់មានជនជាតិអូស្ត្រាលីចំនួន៣នាក់,ជនជាតិអាមេរិកកាំងចំនួន៥នាក់,ជនជាតិកាណាដាចំនួន៣នាក់និងជនជាតិអង្គគ្លេសចំនួន២នាក់។បច្ចុប្បន្នអ្នកទាំង១៣នាក់បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាបហើយ៕

អេបពៅ