ភ្នាក់ងារយកព័ត៌មានទូរទស្សន៍កម្ពុជាប៉ុស្ដិ៍លេខ៨HDធ្វើសេចក្ដីរាយការចរាចរណ៍ពេលព្រឹកនៅចំណុចរង្វង់មូលចោមចៅចរាចរធម្មតា ។នៅរង្វងមូលជ្រោយចង្វារព្រឹកនេះចរាចរធម្មតា។នៅតាមផ្លូវព្រះមុនីវង្សចរាចរមមាញឹកដោយកន្លែង មិនកកស្ទះទេ ។នៅមុខអាកាសយានដ្ឋានអន្តជាតិភ្នំពេញរហូតដល់រង្វង់មូលចោមចៅ បែកចេញទៅផ្លូវជសតិលេខ៣ ផ្លូវជាតិលេខ៤ចរាចរធម្មតា ។

នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ រហូតដល់ក្រោមស្ពានអាកាសក្បាលថ្នល់ឃើញមានរថយន្តឈ្នួលឈប់ ចត ដេញចាប់ម៉ូយ ជាប្រចាំធ្វើឲ្យបាត់បង់សណ្ដាប់ និងអាចបង្កគ្រោះថ្នាក់បាន សូមកម្លាំនគរបាលប្រចាំគោលដៅច្រមុះជ្រូកក្បាលថ្នល់មេត្តាជួយពិនិត្យមើលផង កុំចាំតែប៉ោយដៃ លូកដៃយកលុយពីរថយន្តឈ្នួល រថយន្តដឹកសំពីងសំពោងទាំងនោះ ។សម្រាប់អ្នកបើកបរនិងជិះបញ្ច្រាសនៅវិមានឯករាជនៅតែមាន ចំណែកនៅផ្លូវជាតិលេខ៤ នៅចំណុចមុខប៉ុស្ដិ៍នគរបាលចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យសម្រាប់អ្នជិះបញ្ច្រាសនៅតែមាន ។

ចំណែកនៅមុខផ្សារទឹកថ្លាចរាចរមានការមមាញឹកបន្តិច ។នៅចំណុចមុខផ្សារស្ទឹងមានជ័យចាស់រហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ ចរាចរណ៍ព្រឹកនេះស្ទះមមាញឹកបន្តិច ។នៅចំនុចភ្លើងស្តុបអូបែកក្អមបែកចេញតាមផ្លូវ២០០៤​រហូតដល់ស្តុបណតប្រីតចរាចរណ៍មមាញឹកបន្តិច ។នៅបណ្ដោយមហាហវិថីព្រះនរោត្តមចរាចរ ធម្មតា ដោយឡែកនៅមុខអគ្គស្នងការនគរបាលជាតិចរាចរណ៍មមាញឹកបន្តិច ។ដោយប្រជាពលរដ្ឋធ្វើដំណើរមកពីចាក់អង្រែលើ រឺតាខ្មៅ ឆ្លងស្ពានអាកាសហើយបត់ត្រឡប់ក្រោយនៅចំណុចមុខអគ្គស្នងការ ទើបចរាចរមានការកកស្ទះបន្តិច ។

សមត្ថកិច្ចចរាចរក៏សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រើយានយន្តធ្វើដំណើរលើដងផ្លូវ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ទាំងអស់គ្នាត្រូវគោរពភ្លើងស្តុប សូមកុំបើក វ៉ា ជែង ក្នុងស្ថានភាព ផ្លូវតូច ចង្អៀត និងនៅពេលមានការកកស្ទះចរាចរណ៍ខ្លាំង ជាពិសេសសូមកុំជិះបញ្ច្រាសទិសដៅចរាចរណ៍ព្រោះអាចបង្កគ្រោះដល់អ្នកដទៃនិងខ្លួនឯងបាន ៕