ភ្នំពេញ​:​ បុរស​វ័យ​ចំណាស់​ម្នាក់​សង្ស័យ​ស្រវឹង​បើក​រថយន្ត​បុក​រនាំង​ពុះ​ចែក​ទ្រូង​ផ្លូវ​ខូច​ខាត​អស់​ចំនួន​២ផ្ទាំង​ បង្កអោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​១១យប់​ថ្ងៃ​ទី​២៥ខែកក្កដា​ឆ្នាំ​២០១៨​នៅ​មុខ​ ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ដែល​ស្ថិត​នៅ​ភូមិ​ ក្បាល​ដំរី​២សង្កាត់​កាកាប​២ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។

រថយន្ត​បង្ក​ម៉ាក​ កាមរី​គូទហើម​ សេរី​ ៩៥​ពណ៌​ស្លែ​ អត់​ស្លាក​លេខ​ បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់​ ក្នុង​ទិសដៅ​ពី​លិច​ទៅកើត​ រងរបួស​ស្រាល​។តាម​ប្រភព​ព័ត៌មាន​ពី​ អ្នក​ឃើញ​ហេតុការណ៍​បាន​អោយ​ដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេឃើញ​រថយន្ត​ ខាង​លើ​បើក​បរ​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅកើត​ក្នុង​ល្បឿន​លឿនបើក​បរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់​​ លុះបើក​មកដល់​ចំណុច​កើត​ហេតុ​ ដោយឃឿន​ពុះ​ចែក​​ទ្រូង​ផ្លូវ​ ខាង​លើ​ដោយ​មិន​មាន​ដាក់​ ភ្លើង​សញ្ញា​ចំនាំងផ្លាត​ បន្ទាប់មក​រថយន្ត​ខាង​លើ​វាក់អើ​ជាន់​ហ្វាំ​មិន​ជាប់បានបុក​ឃឿន​ពុះ​ចែក​ទ្រូង​ផ្លូវ​ពេញ​ទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​យ៉ាង​ធ្ងន់​ធ្ងរ​ ដាច់​កាឡេ​ផ្នែក​ខាង​ឆ្វេង​នឹង​បណ្តាល​ឲ្យ​រថយន្ត​ខាង​លើ​វិលជិតមួយ​ជំនឹងបណ្តាលអោយ​ខូច​ទ្រង់ទ្រាយ​ ឃឿន​ពុះ​ចែក​ទ្រូង​ផ្លូវ​អស់​ចំនួន​២ផ្ទាំង​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា​ខណះពេល​គ្រោះ​ថ្នាក់​ភ្លាមៗ​ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ បាន​វាក់អើ​បុក​គូទ​រថយន្ត​ខាង​លើ​បន្ថែម​ទៀត​ បន្ទាប់​មក​រថយន្ត​ ដែល​បុក​ ខាង​លើ​បាន​បើក​រត់​គេច​ខ្លួន​បាត់​។ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ខាង​លើ​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែនជ័យ​បាន​យក​រថយន្ត​ស្ទូច​យកទៅ​រក្សា​ទុក​នៅ​ផ្នែក​សណ្តាប់​ធ្នាប់​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែនជ័យ​រង​ចាំ​ការ​ដោះស្រាយ​។