បាត់ដំបង៖ លោកងួន រតនះគណបញ្ជាឯភាពខេត្តបាត់ដំងរួមមានកំលាំងស្នងការនគរ បាលខេត្តកំលាំងកងរាជអាវុធហត្តខេត្តកំលាំងសឹកតងខេត្ត ដែលមានលោកមេបញ្ជាការគ្រប់បណ្ដាលអង្គភាពនីមួយៗបានអោយភ្នាក់ងារ​CTV8HDដឹងថានៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅ ក្នុងខេត្តបាត់ដំបងសន្ដិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ  ប្រកបដោយរលូនមិនមានបញ្ហាអីកើតទឿងបង្កការភ័យខ្លាចដល់ដំណើរការបោះឆ្នោតនាថ្ងៃទី២៩ ០៧ ២០១៨នេះទេ។

ជាក់ស្ដែងសំរាប់ខេត្តបាត់ដំបងមានឃុំសង្កាត់សរុបចំនួន១០២មានការិយាល័យបោះឆ្នោត១៦៥៥កន្លែងមានប្រជាពលរដ្នចុះឈ្មោះបោះឆ្នោត៥៦៥,044នាក់បានបោះឆ្នោត៣៩៥,457នាក់ប្រមាណ៦៩,៨១ភាគរយមានការកើនឡើង។

ដោយការខិតខំយកចិត្តទុកដាក់របស់កងកំលាំងប្រដាប់អាវុធរក្សាបានភាពល្អប្រសើរក្នុងការបោះឆ្នោតអ្នកតំណាងរាស្រ្ដនីតិកាលទី៦នៅខេត្តបាត់ដំបងគេសង្កេតឃើញមានប្រជាពលរដ្នប្រុសស្រីជាច្រើននាក់  បាននាំគ្នាទៅចូលរួមបោះឆ្នោតផងដែរជាពិសេសសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្នមន្ដ្រីក្រសួងមហាផ្ទៃអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង បានអញ្ជើញទៅចូលរួម បោះឆ្នោតនៅអនុវិឡាល័យសោហី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបងដែល មានគណបក្សចំនួន១៥បានឈឈ្មោះបោះឆ្នោតនៅខេត្ត បាត់ដំបង។