ខេត្តកណ្តាលដើម្បីអនុវត្តគម្រោងជំរុញផលិតកម្មស្បៀងមន្ទីរកសិកម្មមានគម្រោងធ្វើឱ្យខេត្តកណ្តាលក្លាយជាមជ្ឈមណ្ឌលបន្លែសុវត្ថិភាពហើយដំបូងនឹងយកឃុំកោះខ្សាច់ទន្លាធ្វើជាគំរូ។
លោក ប៊ុន ទួនស៊ីម៉ូណាប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកណ្តាល បានមានប្រសាសន៍ថាកណ្តាលគឺជាខេត្តមួយ ដែលនាំមុខគេក្នុងការផលិតបន្លែ នៅទូទាំងប្រទេសហើយបន្លែគឺជាអទិភាពទីមួយរបស់ខេត្តកណ្តាល ទីពីរគឺស្រូវ ទី៣លើកការចិញ្ចឹមសត្វទី៤លើផ្នែកវ៉ារីវប្បកម្ម។ លោកបានបន្តថា៖ដើម្បីអនុវត្តគម្រោងជំរុញផលិតកម្មស្បៀង មន្ទីរបានមានគម្រោងធ្វើឱ្យខេត្តកណ្តាល ក្លាយជាមជ្ឈមណ្ឌលមាសបៃតង ( មជ្ឈមណ្ឌលបន្លែសុវត្ថិភាព )ហើយនឹងជ្រើសរើសយកឃុំកោះខ្សាច់ទន្លា ដែលស្ថិតនៅក្នុងស្រុកស្អាងធ្វើជាគំរូព្រោះនៅទី នោះ មាន​សហគមន៍​កសិករផលិតបន្លែសុវត្ថិភាពស្រាប់ហើយយ៉ាងយូរ៣ឆ្នាំទៀត ឃុំកោះខ្សាច់ទន្លានឹងក្លាយទៅជាមជ្ឈមណ្ឌលបន្លែសុវត្តិភាព ស្រមទៅតាមគម្រោងរបស់យើងជាក់ជាពុំខាន។
លោកប្រធានមន្ទីរ ក៏បានបន្ថែមដែរថា៖ ដើមឡើយគេស្គាល់ថា ខេត្តកណ្តាលគឺជាខេត្តមួយដែលប្រើប្រាស់ថ្នាំពុលគីមីច្រើន ក្នុងការផលិតបន្លែ ប៉ុន្តែយើងនឹងលុបបំបាត់ទស្សនៈនេះចោល ហើយឱ្យគេស្គាល់ថាកណ្តាលគឺជាខេត្តមួយដែលផលិតបន្លែសុវត្ថិភាពវិញម្ត ង។យើងមានកំពុងបង្កើតមជ្ឈមណ្ឌលពិសោធន៍គុណភាពបន្លែ ដែលមានការជួយជ្រោមជ្រែងពីស្ថានទូតនិងក្រុមហ៊ុនជប៉ុន ដើម្បីឱ្យមានការធានាគុណភាព និងមានទំនុកចិត្តពីអតិថ​ជន​ហើយជាងនេះទៅទៀត យើងក៏បានលើកគម្រោងស្នើរសុំទៅស្ថានទូតជប៉ុនឱ្យជួ ញដើម្បីបង្កើតតំបន់កសិទេសចរណ៍នៅលើកោះខ្សាចទន្លាផងដែរ ដើម្បីឱ្យគេស្គាលថាជាកោះគំរូ កោះដែលផលិតបន្លែសុវត្ថិភាព និងបន្លែ​បែតង ដែលគេហៅថាជាមជ្ឈមណ្ឌលមាសបែតង។មេឃុំកោះខ្សាច់ទន្លា លោក សេង មិន បានមានប្រសាសន៍ដែរថា៖ទូទាំងឃុំចំនួន​៨ភូមិ និងមានប្រជាជនចំនួន៦៦៧០នាក់ក្នុងនោះជាង៨០ភាគរយប្រកបរបរធ្វើចំការហើយកន្លងមកលោកក៏ធ្លាប់ទទួលបានដំណឹងផងដែរថាមន្ទីរកសិកម្មមានគម្រោងធ្វើឱ្យឃុំកោះខ្សាច់ទន្លាក្លាយទៅជាមជ្ឈមណ្ឌលបន្លែសុវត្ថិភាព។

លោកបន្តថា ប្រសិនជាគកម្រោងនេះត្រូវបានដំណើរការមែននោះគឺវាកាន់តែជួយធ្វើឱ្យប្រជាពលរដ្ឋរបស់លោក កាន់តែមានជីវភាពធូរធារមួយកម្រិតបន្ថែមទៀត ហើយលោកក៏ដូចជាប្រជាពលរដ្ឋទាំងអស់គឺគាំទ្រនូវគម្រោងបង្កើតមជ្ឈមណ្ឌលបន្លែសុវត្ថិភាពនិងបង្កើតជាតំបន់កសិទេសចរណ៍នៅលើកោះផងដែរ៕

ធឿនវុទ្ធី