ភ្នំពេញៈ នៅព្រឹកថ្ងៃទី០១ខែសីហាឆ្នាំ២០១៨ ព្រះសីលធម្មគុណ គឹម ធួង ចៅអធិការវត្តតាំងកសាងខាងជើង  បាន​ផ្ដល់ទេយ្យទាននិងបច្ច័យដល់អនុសាខាកាកបាទក្រហមកម្ពុជាប្រចាំខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតី លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ លោកស្រី អ៊ឹម ថាវី ជាប្រធានអនុសាខាកាកបាទក្រហម ស្ថិតនៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជាមួយគ្នានេះដែរលោក ហែម ដារិទ្ធ អភិបាលខណ្ឌ សូមថ្លែងអំណរអរគុណដល់ ព្រះសីលធម្មគុណ គឹម ធួង ចៅ​អធិកា​រវត្តតាំងកសាងខាងជើង តែងតែផ្ដល់នូវគ្រឿឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ក៏ដូចជាបច្ច័យ សម្រាប់ អនុសាខាកាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ទីទ័លក្រនិងរងគ្រោះដោយទឹកជំនន់ក្នុងសង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ  និងពលរដ្ឋរងគ្រោះផ្សេងៗ និងដោយមានកិច្ចអភិវឌ្ឍន៍ ពីអាជ្ញាធរ គ្រប់លំដាប់​ថ្នាក់ ក្រោមការដឹកនាំ ពីសម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទើបមានការរីកចំរើន គ្រប់វិស័យ លើហេដ្ឋារចនាសម្ព័ន្ធ ទើបឈានទៅដល់ កាត់បន្ថយនូវភាពក្រីក្ររបស់ពលរដ្ឋ ។ ហើយទន្ទឹនឹងនេះក៏មានគ្រួសារពលរដ្ឋមួយចំនួននៅមានជីវភា​ព​ខ្សត់ខ្សោយ ក៏អាជ្ញាធរ មិនទុកឲ្យពលរដ្ឋ រស់នៅដោយដាច់បាយ ស្លាប់ដែរ នេះបើតាមប្រសាសន៍របស់ សម្តេច នាយករដ្ឋមន្រ្តី ធ្លាប់មានប្រសាសន៍នាពេលកន្លងមក ។

ព្រះសីលធម្មគុណ គឹម ធួង ចៅអធិការវត្តតាំងកសាងខាងជើង មានសង្ឃដីការថាទេយ្យវត្ថុដែលផ្ដល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា មានអង្ករ១តោន គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនធំ បច្ច័យរបស់ព្រះសីលធម្មគុណចៅអធិការវត្តផ្ទាល់ ២លានរៀល ។

គួរំលឹកដែរថា ជារឿយៗព្រះសីលធម្មគុណចៅអធិកាវត្ត តែតែងផ្ដល់នូវទេយ្យទានដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ចែកជូនពលជនរងគ្រោះនិងជនចាស់ជរា ទីទ័លក្រ តែងតែបានទទួលនូវការឧបត្ថម្ភ នូវថវិការនិង គ្រឿងឧបភោគបរិភោគ ផ្សេងៗមួយចំនួនពីព្រះសីលធម្មគុណ តាមរយៈ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ៕