សៀមរាប៖ តំបន់មួយកន្លែងឋិតនៅលើទឹកដីនៃខេត្តសៀមរាបដែលត្រូវបានគេថា ជាភូមិកសិទេសចរណ៏សព្វថ្ងៃកំពុងតែទទួលបានការចាប់អារម្មណ៏ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ស្ថិតក្នុងសង្កាត់ជ្រាវ និងក្រុងសៀមរាបខេត្តសៀមរាប នៅទីនោះមានផ្ទះសំណាក់បែបជនបរទេសម្រាប់បងប្អូនចង់សម្រាក់កំសាន្តដើម្បីលំហែរកាយទៀតផង ដោយសាតែសក្តានុពលទាំងនោះហើយ ទើបធ្វើឲ្យទាក់ទាយចិត្តរបស់ភ្ញៀវជាច្រើនដែលស្រលាញ់បរិស្ថាន និងសត្វព្រៃ។គឺជាតំបន់សេដ្ឋកិច្ចដែលសំបូរទៅដោយបន្លែដាំបែបធម្មជាតិ ស្រស់ និង តំបន់បឹងពារាំង ដែលជាកន្លែង អភិរក្សជីវចំរុះគ្រប់ប្រភេទ។

លោក គ្រួច លី ជាស្ថាបនិកនៃភូមិកសិទេសចរណ៏ខេត្តសៀមរាបបានឲ្យដឹងថា៖ បច្ចុប្បន្នយើងមានផ្ទះសំណាក់ចំនួន៥ និងបុគ្គលិកមានចំនួនប្រមាណជាង៦០ នាក់ សម្រាប់បម្រើសេវាកម្មឲ្យភ្ញៀវជាតិ និងអន្តរជាតិដែលចូលមកស្នាក់នៅ នឹងបានទស្សនានៅតាមភូមិជនបទ ទីកន្លែងកសិកម្មសម្រាប់បងប្អូនប្រជាពលរដ្ឋដាំដុះបន្លែបង្កា ទស្សនាសត្វស្លាប នឹងវាលស្រែ ហើយបានធ្វើដំណើរដោយជិះរទេះគោ ឬរ៉ម៉កផងដែរ។

លោក បានបន្តទៀតថា៖ សម្រាប់រដូវវស្សានេះ គឺមិនសូវមានភ្ញៀវច្រើនប៉ុន្មានទេ វាអាស្រ័យទៅតាមខែនីមួយៗ ប៉ុណ្ណោះ ភាគច្រើនភ្ញៀវដែលសំបូរគឺចាប់ពីខែ១០ រហូតទៅដល់ខែ៤ ឬខែ៥ ឯណោះ។ ប្រទេសកម្ពុជាគឺ ជាប្រទេសមួយដែលមានវប្បធម៏ និង អរិយធម៏ចាស់ជាងគេក្នុងទ្វីបអាស៊ី អាគ្នេយ៍។ បើទោះបីជាប្រទេសកម្ពុជា មានប្រវត្តិស្ថិតនៅក្រោមអាណានិគមន៍នៃប្រទេសមួយចំនួន និងមានសង្រ្គាមស៊ីវិលអស់ជាច្រើនឆ្នាំក៏ដោយ តែបច្ចុប្បន្ននេះ កម្ពុជាក្លាយជាគោដៅទេសចរណ៍ យ៉ាងសម្បូរបែប ទាំងតំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍វប្បធម៏ តំបន់ទេសចរណ៍កែច្នៃ និងតំបន់ទេសចរអរូបីយជាដើម។ ដែលជាចំណុចដ៏មានសក្តានុពលទាំងអស់ខាងលើនេះហើយ ដែលជំរុញឱ្យវិស័យទេសចរណ៍ បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ ៕

រស់មុន្នីរ័ត្ន សៀមរាប