ភ្នំពេញ៖ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្រ្តីម្នាក់បានសម្រេចរួព្យាយាមរត់គេចខ្លួនត្រូវបានស្រ្តីរងគ្រោះជិះម៉ូតូដេញតាមស្រែកថាចោៗ ស្របពេលផ្លូវស្ទះចរាចរណ៏ធ្វើអោយជនសង្ស័យទៅណាមិនរួចត្រូវបានប្រជាពជាពលរដ្ឋដែលធ្វើដំណើរនៅក្បែរនាំគ្នាជួយចាប់រួចស្វាគមន៍បន្តិចបន្តួចប្រគល់អោយអាវុធហត្ថខណ្ឌមានជយ័។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៨ស្ថិតនៅចំនុចផ្លូវព្រះមុន្នីរ៉េតសង្កាត់ស្ទឹងមានជយ័២ខណ្ឌមានជយ័ រាជធានីភ្នំពេញ។តាមសម្តីស្ត្រីរងគ្រោះជាម្ចាស់ទូរសព្ទ័បានប្រាប់អោយដឹងថា៖ មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូជូនកូនទៅសាលារៀនហើយត្រលប់មកវិញដល់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជយ័ក៏លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៍សសេរីឆ្នាំ២០១៨ពាក់ស្លាកលេខភ្នំពេញ1HC5723 បានជិះមកក្បែរគាត់ហើយធ្វើសកម្មភាពឆក់លូកយកទូរសព្ទ័ដៃ ម៉ាក iPhone 7phlusពីថតម៉ូតូខាងមុខរបស់គាត់ហើយព្យាយាមរត់គេចខ្លួនភ្លាមៗដែររូបគាត់បានជិះដេញតាមពីក្រោយហើយស្រែកថាចោរៗស្របពេលខណៈផ្លូវស្ទះចរាចរណ៍ជនសង្ស័យរត់លែងរួចទើបចាប់បានប្រគល់អោយអាវុធហត្ថខណ្ឌមានជយ័។

ស្រ្តីរងគ្រោះមានឈ្មោះ ពេជ្រ ចាន់ណារីអាយុ៣២ឆ្នាំមុខរបរគ្រូបង្រៀន​ស្នាក់នៅក្នុងបុរីឡាយគង់ភូមិសំបួរសង្កាត់ដង្កោ ខណ្ឌដង្កោ។  ចំណែកជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ៖សាទ ចាន់ដារ៉ូអាយុ២០ឆ្នាំ មុខរបរជាងក្រឡឹងស្នាក់នៅសង្កាត់ទឹកល្អក់១ខណ្ឌទួលគោក។និងជនសង្ស័យទី២ឈ្មោះ ស៊ិន​ ស៊ីអិតអាយុ១៦ឆ្នាំមុខរបរជាងក្រឡឹង។ បច្ចុប្ប​ន្ន​ជនសង្ស័យទាំង២នាក់ខាងលើរួមនិងម៉ូតូត្រូវបានបញ្ជូនទៅកាន់ទីបញ្ជារការកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីឃាត់ខ្លួនបណ្តោះអាសន្ននិងកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី។