ហេតុដូចនេះ​​ជ័យជម្នះរបស់លោក Tamaki ដែលនឹងតម្រូវ​ឲ្យលោក ឡើងកាន់​តំណែងជាអភិបាល​ខេត្ត Okinawa បន្តពី​លោក តាគែស៊ូ អូណាហ្គា (Takeshi Onaga) នឹងបង្កជាបញ្ហាកាន់​តែឈឺក្បាលខ្លាំង​ថែមទៀត សម្រាប់​រដ្ឋាភិបាលរបស់​នាយករដ្ឋមន្រ្តី​ជប៉ុន លោក ស៉ីនហ្សូ អាបេ ដែល​មាន​​គោល​ដៅ​ចង់ផ្លាស់​ប្តូរទីតាំងមូលដ្ឋាន​យោធាខាងលើ​ចេញពី​ក្រុង ជីណូវ៉ាន (Ginowan) ដែលប្រជាជន​រស់នៅច្រើន​ទៅ​កាន់សង្កាត់ ហេណូកុ (Henoko) ក្នុងក្រុង ណាហ្គោ (Nago) លើកោះ Okinawa ដដែល ប៉ុន្តែទីនោះពុំសូវ​មានប្រជាជនរស់​នៅឡើយ។

គួរជម្រាបថា​ លោក Tamaki មានវ័យ ៥៨ឆ្នាំ បានទទួលជ័យជម្នះ​ក្នុងសំឡេង​ឆ្នោត​គាំទ្រ​៣៩៦,៦៣២សំឡេង លើ​អតីត​អភិបាល​ក្រុង Ginowan គឺលោក អាត់ស៊ូស៊ិ សាគីម៉ា (Atsushi Sakima) មានវ័យ ៥៤ឆ្នាំ ដែលទទួលបានសំឡេងត្រឹម​៣១៦,៤៥៨សំឡេង ក្នុងការបោះឆ្នោត​កាលពីថ្ងៃអាទិត្យម្សិលមិញ៕