ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញឡើងលើស្ពានព្រះមុនីវង្សថ្មីលោតចុះទឹកទន្លេបាសាក់សម្លាប់ខ្លួនដោយ មិនដឹងមូលហេតុ បន្សល់ទុកនៅស្បែកជើងមួយគូរនិងម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ បានបង្កឲ្យមានការ ភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២និង៤០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃ ច័ន្ទ ទី១ ខែតុលា ឆ្នាំ២០១៨។ ត្រង់ចំណុចលើស្ពានព្រះមុនីវង្សថ្មី ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមាន នារី ម្នាក់ជិះម៉ូតូឃ្លិចពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ1AG.9286 បានមកឈប់នៅលើស្ពានព្រះមុនីវង្សថ្មីហើយក៏លោតចូលទៅក្នុងទឹកបាត់ឈឹងរកពុំឃើញ ។បន្សល់ទុកនៅកន្លែងកើតហេតុគឺស្បែកជើងស្រីមួយគូរ និងម៉ូតូឃ្លិចមួយគ្រឿង។

មួយសន្ធុះក្រោយមកក៏មានស្រ្តី២នាក់បានមកដល់កន្លែងកើតហេតុបានអះអាងថាត្រូវជាប្អូនរបស់គាត់មានឈ្មោះ សួន ហុង ភេទស្រី អាយុ៣៩ឆ្នាំ និយាយបានបន្ទិចក៏ជិៈម៉ូតូចេញទៅបាត់។ ក្រោយមកសមត្ថកិច្ចបានយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បាអំពៅទី1 ឆែកឆេរក្នុងកែបម៉ូតូក៏ឃើញមានថ្នាំពីប្រអប់ថ្នាំពេទ្យ ស្បែកជើងមួយគូ កូនសោរ មួយចង្កោម ហើយមិនដឹងថាសាច់ញាតិនៅទីណានោះទេ។បើសិនពេលនេះសាច់ញាតិបានដឹងសូមមកប៉ុស្តិ៏យកឯកសារផ្ទៀងផ្ទាត់យកម៉ូតូនិងសម្ភារះទៅវិញចុះ៕