ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ស្រវឹងស្រារួមដំណើរនិងស្ត្រីខ្មែរ ម្នាក់ ទៀតបើករថយន្តមួយគ្រឿងលឿនដូចហោះបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្លូងផ្លូវបណ្តាលឲ្យបាក់អស់២កង់រថយន្តក្រឡាប់ផ្ងាជើងទ្រមេឃ។ហេតុការណ៍នេះកើតឡើងនៅ ចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី​ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ  រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងសមត្ថកិច្ចបានប្រាប់ឲ្យដឹងថានៅមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរនិងស្រ្តីខ្មែរម្នាក់ទៀតបើករថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៏ទឹកប្រាក់  ពាក់ស្លាកលេខភ្នំពេញ ២AP-៧៤១៧ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ  លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះ បណ្តាលឲ្យ បាក់អស់ចំនួន២កង់ រថយន្តបង្កក្រឡាប់ផ្ងាជើងទ្រមេឃ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។ រងរបួសតៃកុងរថយន្តរលាត់ដៃបន្តិចបន្ទួច។ បន្ទាប់មកស្រ្តីខ្មែរដែលរួមដំណើរជាមួយបានគេចខ្លួនចេញពីកន្លែងកើត ហេតុបាត់បន្សល់ទុកបុរសជនជាតិចិនជាម្ចាស់រថយន្តនៅនិងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានឃាត់ខ្លួន ម្ចាសស់រថយន្តបង្ករួចបានប្រគល់ជូនទៅឲ្យសមត្ថកិច្ចជំនាញរួចធ្ងើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ​រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕