ភ្នំពេញ៖ មន្ទីរសាធារណៈការ រាជធានីភ្នំពេញ បានតំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ តាមបណ្ដោយមហាវិថីកម្ពុជាក្រោម ចាប់ពីចំណុចចុងស្ពានអាកាសពេទ្យលោកសង្ឃ រហូតដល់ចំណុចស្តុប បីអែស ប្រវែង៣៣០០ម៉ែត្រ ស្ថិតនៅមូលដ្ឋានខណ្ឌទួលគោក និង ខណ្ឌ៧មករា រាជធានីភ្នំពេញ ដើម្បីតំឡើងបង្គោលភ្លើងនៅកណ្ដាលផ្លូវ នៅចន្លោះបង្គោលភ្លើងពី១ទី១ ប្រវែង៣៥ម៉ែត្រ និងដកចេញនៅបង្គោលភ្លើងអមសងខាងផ្លូវចេញវិញ ដើម្បីលំអនៅសោភ័ណ្ឌភាពទីក្រុង ។
គួរបញ្ជាក់ផងដែរ បង្គោលភ្លើងអមសងខាងផ្លូវ ជាហេតុអោយខាងមន្ទីសាធារណៈការ និង ដឹកជញ្ជូន រាជធានីភ្នំពេញ ដកចេញ ព្រោះបង្គោលភ្លើងអមសងខាងផ្លូវ មានខ្សែភ្លើងកាត់ទទឹងផ្លូវច្រើន ដូច្នះសាធារណៈការ បានសម្រេច ដាក់បង្គោលភ្លើងនៅតាមរបាំងពុះចែកទ្រូងផ្លូវវិញ តាមបណ្ដោយមហាវិថីកម្ពុជាក្រោម ចាប់ពីចំណុចចុងស្ពានអាកាសពេទ្យលោកសង្ឃ រហូតដល់ចំណុចស្តុប បីអែស។ចុងក្រោយមន្ទីរសាធារណៈការរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ នៅបញ្ហាគ្រោះថ្នាក់ ចរាចរណ៍ ដែលកើតឡើងដោយកត្តា ផ្លូវថ្នល់ និងអគ្គិភ័យកើតឡើងដោយមូលហេតុឆ្លងចរន្តអគ្គីសនី ដូច្នះបានចាត់កម្លាំង ចុះត្រួតពិនិត្យ ដាក់បង្គោលភ្លើងអោយបានត្រឹមត្រូវ ងាយស្រួលដល់អ្នកបើកបរនៅពេលយប់ និងដើម្បីសោរភ័ណ្ឌភាពក្នុងរាជធានីផងដែរ៕