ខេត្តកណ្តាល៖មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់លើកឡើងថាខេត្តកណ្តាលមានសក្តា​នុ​ពលយ៉ាងខ្លាំងបើប្រៀបទៅនឹងខេត្តនានាដូច្នេះការរៀបចំប្លង់គោលគឺមានសារៈសំខាន់ណាស់៖ ឯកឧត្តមប៉ែន សុ​ផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីបានមានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយប្លង់គោលប្រើប្រាស់ដីនៅក្នុងតាខ្មៅខេត្តកណ្តាល កាល ថ្ងៃទី៣ ធ្នូ ២០១៨ នេះ​ថា​ ពាក់ព័ន្ធការរៀបចំប្លង់គោលនៅក្រុងតាខ្មៅ គឺមានគោលដៅយ៉ាងសំខាន់ៗដូចជាការធ្វើឲ្យប្រជាពលរដ្ឋមានទីកន្លែងស្នាក់នៅ មានទីតាំងសម្រាប់ធ្វើការងារការផ្សារភ្ជាប់អំពីការដឹកជញ្ជូន និងចរារចណ៍ និងមានកន្លែងកំសាន្តជាដើមដូច្នេះការកំណត់ប្លង់គោលយើងបានកំណត់ចក្ខុវិស័យយ៉ាងច្បាស់លាស់នៅគ្រប់តំបន់ទាំងអស់នៅទូទាំងប្រទេស ។

ឯកឧត្តម បន្តថាការនុវត្តន៍ប្លង់គោលនេះនៅខេត្តកណ្តាល ជាពិសេសនៅទីក្រុងតាខ្មៅគឺជាទីក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរដែលមានគុណភាពបរិស្ថានរស់នៅប្រកបទៅដោយសុខុមរមនាល្អតាមរយៈការអភិវឌ្ឍន៍ទីក្រុងដែលមានសកម្មភាពពាណិជ្ជកម្មអាចទាក់ទាញការវិនិយោគបាន និងមានឧស្សាហកម្មខ្នាតតូច មធ្យមនឹ​ង​ជាខេត្តមានសក្តានុពលយ៉ាងខ្លាំង បើប្រៀបទៅនឹងខេត្តនានាទូទាំងប្រទេសនិងជាតំបន់ប៉ូលសេដ្ឋកិច្ចទី​២​បន្​ទាប់ពីរាជធានីភ្នំពេញផងដែរដូច្នេះពាក់ព័ន្ធនឹងប្លង់គោលនេះ ក៏បានលើកឡើងពីយុទ្ធអភិវឌ្ឍន៍ដីធ្លីយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងហេដ្ឋារចនាសម្ព័ន្ធនិងគម្រោងអទិភាពផ្សេងៗផងដែរ។
នៅក្នុងពិធីនេះដែរ លោក នៃ ចារីអភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ដែ រថាចំណែកពាក់ព័ន្ធការងាររដ្ឋបានដីធ្លីខេត្តបានបង្កើតក្រុមការងារចុះបញ្ជីជាប្រព័ន្ធ មានចំនួន៥គោលដៅរួមមានក្រុងតាខ្មៅ ស្រុកស្អាង អង្គស្នូល ខ្សាច់កណ្តាល និងស្រុកល្វាឯមនិងធ្វើការចុះវាស់វែងចុះបញ្ជីមានចំនួន ១២.២៧៨ក្បាលដី នៅក្នុងឆ្នាំ២០១៨នេះដើម្បីអនុវត្តន៍ឲ្យកាន់តែមានប្រសិទ្ធភាពដែលបញ្ហានេះខេត្តនឹងស្នើសុំបង្កើតក្រុមការងារចំនួន៥ក្រុមបន្ថែមទៀតនៅក្នុងឆ្នាំ២០១៩ ដើម្បីពន្លឿនលទ្ធផលការងារឲ្យទៅតាមគម្រោងផែនការ ។
ឯកឧត្តមបន្តថាក្រៅពីការងារចុះបញ្ជីដោយដុំ ខេត្តនឹងអនុវត្តន៍សម្រេចឲ្យបាន៦.១៤៧ប័ណ្ណបន្ថែមទៀត ក្នុងនោះនៅក្នុងឆ្នាំ២០១៨នេះដែរការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការតាមរយៈគណៈកម្មការសុរិយោដីថ្នាក់ខេត្ត សម្រចបានចំនួន ១៣៣ករណីនៅក្នុងចំណោមរឿង២៩៤ករណីផងដែរ ៕