កំពង់ចាម៖ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡានៅតាមមូលដ្ឋាន​ ឲ្យកាន់តែរីកចម្រើន​និងចូលរួមអបអរសាទរថ្ងៃជ័យជំនះខួបទី៤០ឆ្នាំ​ នៃ​ ថ្ងៃ៧មករា១៩៧៩​ -៧មករា២០១៩អាជ្ញាធរខេត្តកំពង់ចាម​ សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ​បានបើកការប្រកួតកីឡាបាល់ទាត់មហាជន​ ពាន់រង្វាន់៧មករា២០១៩​នៅថ្ងៃទី២២-២៣ខែធ្នូ​ឆ្នាំ​២០១៨​ នេះ នៅក្នុងឃុំបារាយណ៍​ ស្រុកព្រៃឈរ​ខេត្តកំពង់ចាម​។
គណៈកម្មាធិការព្រៃខ្ជាយ​ដែលបានរៀបចំការប្រកួតកីឡាបាល់ទាត់នេះឡើងក្នុងគោលបំណង​លើកស្ទួយវិស័យកីឡានៅកម្ពុជាឲ្យកាន់តែមានការរីកចម្រើន​ដោយបណ្តុះស្មារតីយុវជនឲ្យនាំគ្នាមកលេងកីឡា​ដើម្បីពង្រឹងនូវសាមគ្គីភាព​​​​​​គ្នា​ ចេះតស៊ូ​រវាងក្រុម​ហើយបានជួយធ្វើឲ្យសុខភាពបានល្អហើយ​មិនត្រឹមតែប៉ុណ្ណោះ​កីឡាអាចធ្វើយុវជនជៀស​ឆា្ងយ​ពីគ្រឿងញៀន​ទៀតផង។អ្វីដែលមិនអាចបំភ្លេចបាននោះ​ គឺការប្រកួតកីឡាបាល់ទាត់ក្នុងឱកាសនេះ​ធ្វើឡើងដើម្បីចូលរួមចំណែកក្នុងអបអរសាទរថ្ងៃជ័យជំនះ​ខួប៤០ឆ្នាំ៧មករា១៩៧៩-៧មករា២០១៩ ប្រសិនបើគ្មានថ្ងៃនេះទេ​នោះគ្មានការប្រកួតកីឡាបាល់ទាត់ដូចពេលនេះទេ​ ។
ក្រុមកីឡាករដែលបានចូលរួមប្រកួតដណ្តើមពាន់រង្វាន់ថ្ងៃទី៧មករានេះបានសម្តែងភាពសប្បាយរីករាយ​និងពេញចិត្តចំពោះអាជ្ញាធរដែលបានរៀបចំកម្មវិធីនេះឡើង​ដោយសារមានកីឡាបាត់នេះហើយ​ បានធ្វើពួកគាត់មានការខិតខំប្រឹងប្រែង​សាមគ្គីភាព​គ្នា​ ដោយមិនប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ទើមទៀតផងទោះបីចាញ់ឬឈ្នះក៍ដោយ​ ។
គូសបញ្ជាក់ផងដែរថា​ការប្រកួតកីឡាបាល់ទាត់ដណ្តើមពាន់រង្វាន់ខួបលើកទី៤០ឆ្នាំ៧មករា១៩៧៩-៧មករា២០១៩​នេះមានការចូលរួមពីក្រុមកីឡាករមកពីតាមបណ្តាលស្រុកដូចជា​ ស្រុកកំពង់សៀម​ស្រុកកងមាស​ ស្រុកបាធាយ​ និងស្រុកព្រៃឈរ​ដែលសរុបក្រុមកីឡាករទាំងអស់មានចំនួន៨ក្រុម​ចូលរួមប្រកួតផងដែរ៕