ខេត្តស្វាយរៀងៈ អ្នកភូមិដំណាក់កន្ទួតឃុំស្វាយយាស្រុកស្វាយជ្រំជាច្រើនគ្រួសារក្រៅពីប្រកបមុខរបរធ្វើស្រែចំការក៏ឆ្លៀ​ត​ពេលទំនេរនាំគ្នាកីតម្បាញក្រម៉ាដើម្បីលក់រកប្រាក់កំរៃបន្ថែមទៀតក្នុងជីវភាពក្រុមគ្រួសារ​នីមួយៗមានការរីកចម្រើ​នទោះបីជាច្ចេកវិជ្ជាបានដើរលឿនទៅមុខបន្តិចមែន តែការកែច្នៃឧបករ​ណ៍ផលិត សម្រាប់ផលិត ផលិតផល បន្ទាប់បន្សំនៅតែមានតួនាទី​ ក្នុងការផលិត ផលិតផលសម្រាប់បម្រើរបស់មនុស្សសំខាន់ ហើយក៏មិនអាចខ្វះបាននោះដែរ ។

អ្នកស្រី ឈៀង ដានី បានអោយអ្នកសារព័ត៏មានដឹងថា គាត់និងអ្នកភូមិដំណាក់កន្កួត ឃុំស្វាយយា កាលពីដើមឡើយ  មិនចេះការងារ តម្បាញអី្វបន្តិច តែក្រោយពីអ្នកស្រី និងអ្នកភូមិ ទៅស៊ីឈ្នួលតម្បាញ​ ឲ្យអ្នកទន្លេ មាន​រយៈ​ពេលយូរខែ ឆ្នាំ គួបផ្សំនឹងការបង្ហាត់បង្ហាញពីម្ចាស់កីតម្បាញ ញឹកញាប់ ពិសេសពួកខ្ញុំ បានសិក្សាបន្ថែមផងនោះ និងបានសុំម្ចាស់កីតម្បាញ ឈប់ពីការងារ មកបើកធ្វើអាជីវកម្មដោយខ្លួនឯង ទទួលបានជោគជ័យជាបណ្តើរ​ហើយ ដោយស្រូបបានកម្រៃពលកម្មល្អប្រសើរផងដែរ បើប្រៀបធៀបទៅនឹងចំណាកស្រុកកន្លងមក ។

ប្រភពបន្តថាជុំវិញនៃការផលិត ផលិតផលក្រមា នៅពេលបច្ចុប្បន្ននេះ ពលរដ្ឋនៅក្នុងភូមិ មានចំណាប់អារម្មណ៍ច្រើន ដោយធ្វើការនៅជុំគ្រួសារ ឯចំណូលសមរម្យ និងអាចទទួលយកបាន តែនៅតំបន់នេះ បញ្ហាអគ្គិសនីជួបបញ្ហា​លំបាក ក្នុងដំណើរការផលិត ដូចនេះ ក្នុងនាម នាងខ្ញុំតំណាងឲ្យពលរដ្ឋ ស្នើសុំអាជ្ញាធរជួយ តបណ្តាញអគ្គិស​នី​ចូល មកភូមិដើម្បីធ្វើ ឲ្យពលរដ្ឋមានលទ្ធភាពបន្តពង្រីកអាជីវកម្ម ។

លោកសុខ សំអន មេឃុំស្វាយ យា បានប្រាប់ឲ្យដឹងថាការងារនេះ ក្រុមប្រឹក្សាឃុំ បានទទួល សំណើរបស់ពលរដ្ឋនៅក្នុងភូមិនោះ និងបានលើកស្នើសុំតាមរយះវេទិកា សាធារណៈ ម្តងជាពីរដងហើយ តែមិនទាន់បានចម្លើយពីមន្រ្តីជំនាញនៅឡើយទេ តែទោះជាយ៉ាងណា បញ្ហាអគ្គិសនី និងមានប្រើប្រាស់នៅពេលខាងមុខដែរ ដោយតំបន់នេះ ខាងអគ្គិសនីបាន ចុះមក ត បណ្តាញខ្សែភ្លើងដើម្បីចែកចាយអគ្គិសនីហើយដែរ ។ពាក់និងករណីខាងលើនេះលោកកឹង ធួក អនុប្រធានអគ្គីសនីស្វាយរៀងបានអោយដឹងថាខាងលោកបានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងភូមិដំណាក់កន្ទួតឃុំស្វាយយាស្រុកស្វាយជ្រំដោយចុះទៅទទួលពាក្យបន្តចរន្តថ្មីផ្ទាល់នៅទីតាំងផ្ទះលោក​សរ ប៊ុននី តាំងពីថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៨ជាង៥ខែមកម្ល៉េះ។លោកក៏បានសំណូមពរចំពោះប្រជាពលរដ្ឋណាដែលមានបំណងចង់ភ្ជាប់ចរន្តប្រើប្រាស់សូមមេត្តាភ្ជាប់នូវឯកសារពាក់ពន្ធ័មួយចំនួនដល់មន្ត្រីរបស់លោកងាយស្រួលក្នុងការតភ្ជាប់ចរន្តអគ្គីសនីអោយបានប្រើប្រាស់គ្រប់ៗគ្នាផងដែរ។