ភ្នំពេញៈ នៅព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨ អាជ្ញាធរ សង្កាត់ ខណ្ឌ ភូមិបាលខណ្ឌពោធិ៍សែនជ័យ ស្តីអំពី ការចុះកំណត់ទំហំផ្លូវលេខ ២០kត្រង់ចំណុចក្រុម៨ ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ដោយបានការអនុញ្ញាតិពីលោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញគណៈកម្មការចំរុះដឹកនាំដោយ លោក សេង គន្ធ អភិបាលរង លោក នាង សុផារី នាយករងរដ្ឋបាលខណ្ឌ លោក ម៉ាលី ពិសិដ្ឋ ចៅសង្កាត់កាកាបទី២ លោក ឡុង ណារ៉ា ចៅសង្កាត់រង មេភូមិ ដោយមានការចូលរួមពីសំណាក់មន្ត្រីការិយាល័យភូមិបាលខណ្ឌពោធិ៍សែនជ័យ ។

ចុះធ្វើការវាស់វែងកំណត់ទំហំប្រឡាយដាក់លូបង្ហូរទឹកជាប់ផ្លូវលេខ ២០k ផ្នែកខាងលិច ដើម្បីរកទំហំ ទទឹង និងបណ្តោយបាញ់គំនូស ជូនជាដំណឹងដល់ប្រជាពលរដ្ឋដែលសង់លំនៅដ្ឋានលើប្រឡាយ និងលូបង្ហូរទឹក ឲ្យរុះរើចេញ ។ ដើម្បីផ្ដល់ភាពងាយស្រួលដល់មន្ត្រីសាធារណៈការ រាជធានីភ្នំពេញ ចុះអនុវត្តន៍ការងារ ត្រង់ចំណុចភ្ជាប់ពីផ្លូវ៦៨k ឆ្ពោះទៅចំណុចប្រសព្វកែងផ្លូវមកពីភូមិក្បាលដំរី២ ចន្លោះក្រុម៨ ភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍​សែនជ័យ រាជធានីភ្នំពេញ ។

អាជ្ញាធរសំណូមពរដល់ប្រជាពលរដ្ឋមេត្តាចូលរួមសហការណ៍នៅពេលកម្លាំងមានសមត្ថកិច្ចចុះកាយដាក់ប្រព័ន្ធលូថ្មី ដើម្បីរំដោះទឹកលិច ដោយជំនន់ទឹកភ្លៀង រុះរើឲ្យបានមុនអាជ្ញាធរចុះអនុវត្ត ។ និងមិនត្រូវសង់ លុប ចាក់ដីបំពានដីចំណីប្រឡាយបង្ហូរទឹក សាងសង់លើចិញ្ចើមផ្លូវ ដាក់តាំងលក់ដូរជាដើមបើមិនគោរពតាមគោលការច្បាប់​កម្លាំងមានសមត្ថកិច្ចនិងរុះរើចេញភ្លាម ដើម្បីសណ្ដាប់ធ្នាប់ល្អ បរិស្ថានស្អាត ទាល់តែមានការចូលរួមពីប្រជាពល​រដ្ឋគ្រប់រូប៕