កោះកុង៖ ភ្នំជីវពលចំការខ្នុរ និងភ្នំមួយចំនួនទៀត ដែលជាសម្បត្តិរដ្ឋ បច្ចុប្បន្នត្រូវបានរងការជីកករកា យពីសំណាក់ក្រុមឈ្មួញ ត្រូវបានមន្ត្រីជាច្រើនក្នុង ខេត្តកោះកុងនិយាយតគ្នាៗថាជាការឃុបឃិតលក្ខណះប្រព័ន្ធរវាងក្រុមឈ្មួញ និងសមត្ថកិច្ចជំនាញ ពាក់ព័ន្ធទាំងអស់ ក្នុងការបើកដៃអោយធ្វើដើម្បីកេង ប្រវ័ញ្ញយកប្រយោជន៍ផ្ទាល់ខ្លួន ទើបបណ្តាលអោយ មានសកម្មភាពជីកកកាយនិងដឹកជញ្ជូនគគ្រឹកគគ្រេងយ៉ាងអាណាធិបតេយ្យពាសពេញទាំងខេត្តកោះកុង តែបែជាគ្មានខាងអាជ្ញាធរមានសតម្ថកិច្ច និងសមត្ថកិច្ចជំនាញ ណាម្នាក់ហ៊ានបង្ក្រាបទាល់ តែសោះ ។

បើតាមការអោយដឹងពីមន្ត្រីសាសាខេត្តម្នាក់ បានថ្លែ ងប្រាប់បណ្តាញក្រុមអ្នកសារព័ត៌មានថា៖ ករណីជីក កកាយដីភ្នំដែលជាសម្បតិ្តរដ្ឋនេះ គឺមានកុ្រមហ៊ុនចំ នួន៤ក្រុមហ៊ុន ទី១ក្រុមហ៊ុនរបស់លោក ជ្រៀល ទុំ ទី២ លោក វ៉ុក ទី៣ លោក ម៉េង សាល និងទី៤ លោ ក រឹទ្ធិ ធារ៉ា ដោយក្រុមហ៊ុនទាំងនេះសុទ្ធតែមានការបំ ពានទាំងស្រុងទៅលើផ្លូវច្បាប់ ដោយសារក្រុមឈ្មួញ  ទាំងអស់នេះគឺសុទ្ធតែពុំមានអាជ្ញាប័ណ្ណនោះទេ( អា ជ្ញាប័ណ្ណផុតសុពលភាព ) ហើយក្រុមឈ្មួញទាំងអ ស់នោះក៏កំពុងតែខិតខំប្រឹងប្រែងក្នុងការរត់ការយកអាជ្ញាប័ណ្ណថ្មីដើម្បីបន្តអាជីវកម្មរបស់ខ្លួនដែរ តែខាង អាជ្ញាធរក្រុង ស្រុក ខេត្តនៅពុំទានស៊ីញ៉េឯកភាពនៅ ឡើយទេ ព្រោះថាដីតំបន់ភ្នំដែលក្រុមឈ្មួញកំពុជីក កកាយនោះភាគច្រើនស្ថិតក្នុងតំបន់ការពាររបស់ក្រសួងបរិស្ថាន ទើបអាជ្ញាធរមិនហ៊ានក្នុងការស៊ីញ៉េឯ កភាព ។

ប្រភពខាងលើបានបន្តថា: បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធទេនោះលោកជឿថាក្រុមហ៊ុនទាំងអស់ខាង លើពិតជាមិនអាចជីកកកាយដីភ្នំដែលជាសម្បត្តិរដ្ឋ និងធ្វើការដឹកជញ្ជូនយ៉ាងសេរីបែបនេះនោះទេ លោ កថែមទាំងហ៊ានអះអាងថា បើសិនជាគ្មានការឃុប ឃិតកេងយកប្រយោជន៍ផ្ទាល់ខ្លួនពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះទេ កុំថាឡើយដឹកដីគគ្រឹកគគ្រេ ងពេញខេត្តបែបនេះ គ្រាន់តែយកគ្រឿងចក្រទៅដ ល់កន្លែងកាយដីនោះសតម្ថកិច្ចជំនាញទៅដល់និងធ្វើការបញ្ឍប់បាត់ទៅហើយ ។

ប្រភពខាងលើបានបន្តថា៖ ក្នុងនាមរូបលោកជាមន្ត្រី មួយរូបលោកសូមអំពាវនាវទៅដល់លោកជំទាវ មិថុ នា ភូថង អភិបាល នៃ គណះអភិបាលខេត្តកោះកុង មេត្តាជួយពិនិត្យករណីខាងលើផង ព្រោះថាបើមិន មានការអន្តរាគមន៍ពីលោកជំទាវទេនោះ ដីព្រៃភ្នំដ៏ ស្រសបំព្រង់ដែលជាសម្បតិ្តរបស់រដ្ឋ គឺពិតជាត្រូវ ហិនហោចខ្ទេចខ្ទីគ្មានសល់នោះឡើយ ដោយសារ តែការលួចឃុបឃិតគ្នារបស់មន្ត្រីជំនាញ និង អាជ្ញា ធរមានសមត្ថកិច្ចមួយចំនួន ហើយនេះក៏ជារឿង មួយដែលធ្វើអោយរដ្ឋបាត់បង់នូវចំណូលប្រាក់ពន្ធយ៉ាងសន្ធឹកសន្ធាប់ក្នុង១ឆ្នាំៗផងដែរ។

ជុំវិញករណីចោទប្រកាន់ខាងលើ លោក ម៉េង សាល ដែលអះអាងថាខ្លួនជាម្ចាស់ក្រុមហ៊ុន ម៉ៅ ម៉េង បាន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា: ការជីកកកាយដី ភ្នំរបស់លោកពិតជាគ្មានច្បាប់មែន ព្រោះខាងអាជ្ញា ធរមិនព្រមស៊ីញ៉េអោយលោក តែលោកត្រូវតែជីកក កាយបើទោះបីជាអាជ្ញាធរ មិនព្រមស៊ីញ៉េច្បាប់អោ យលោកយ៉ាងណាក៏ដោយ ព្រោះថាក្រុមហ៊ុនផ្សេង ៗទៀតក៏គ្មានច្បាប់ដូចលោកដែរ តែគេអាចកាយបា នលោកក៏អាចកាយបានដូចគ្នា បើខាងមន្ត្រីជំនាញ ឬអាជ្ញាធរចង់បញ្ឈប់លោកទាល់តែបញ្ឍប់ក្រុមហ៊ុនទាំងអស់នោះដូចគ្នា ។

ចំណែកឯលោក កៅ ដែលអះអាងថាជាពូរបស់លោ ក ម៉េង សាល ក៏បានថ្លែងប្រាប់អោយដឹងដែរថា: ក្រុ មហ៊ុនក្មួយលោកកំពុងរត់ការ ហើយលោកមានការ បោះត្រា ពីលោក ម៉ិច ស៊ីយ៉ុន ប្រធានមន្ទីរ រ៉ែ និង ថាមពលរួចហើយ ហើយពេលនេះឯកសារលោក នៅច្រក១របស់សាលាខេត្ត ដែលកំពុងរងចាំការ ចុះហត្ថលេខាងពីលោកជំទាវ អភិបាលខេត្តកោះកុង ហើយការដែលក្រុមហ៊ុនក្មួយលោកធ្វើរាល់ថ្ងៃនេះ គឹជាការងាររបស់ស៊ុបទេ ដែលលោក កែវ វិចិត្រ នាយសេនាធិការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុងជាអ្នកបង្កើតអោយខាងលោកធ្វើនោះទេ ។

ចំពោះរឿងរ៉ាវខាងលើនេះលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ យើងពុំទាន់អាចទំនាក់ទំ នងសុំការបំភ្លឺបាននៅឡើយទេ ដោយសារទូរស័ព្ទ ចូលហើយតែគ្មានអ្នកទទួល រីឯលោក ប៉ិច ស៊ីយ៉ុន ប្រធានមន្ទីររ៉ែ និង ថាមពលវិញក៏ពុំទាន់អាចទំនាក់ ទំនងសុំការបំភ្លឺបានដែរ ដោយសារលោកជាប់រវល់ ទៅភ្នំពេញ ។ លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ក៏ពុំអាចទំនាក់ទំនងសុំការបំភ្លឺបាននោះទេ ដោយ លោកជាប់រវល់នៅភ្នំពេញ ។ ចំណែកលោក កែវ វិចិត្រ មេបញ្ជាការរង និង ជានាយសេនាធិការតំបន់សឹករងខេត្តកោះកុង បានប្រាប់បណ្តាញសារព័ត៌មានតាមទូរស័ព្ទថា លោកមិនទទួលខុសត្រូវចំពោះរឿងនេះនោះទេ ។