នារសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមបាល់ទាត់នៃសាលាបណ្ឌិត្យសភានគបាលកម្ពុជា បានបើកទ្វាទីលានកីឡារបស់ខ្លួនស្ថិតក្នុងឃុំ ដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទទួលក្រុមភ្ញៀវ ក្រុមតារាមហាហង្ស ក្នុងក្របខ័ណ ដណ្តើមពានរង្វាន់មិត្តភាព ដោយមានការចូលរួមជាគណៈធិបតី ពីឯកឧត្តម ឧត្តមសេនីយ៍ឯក សុន វិឌ្ឍី អនុប្រធានបណ្ឌិត្យសភានគបាលកម្ពុជា។
ការប្រគួតបាល់ទាត់ដណ្តើមពានរង្វាន់មិត្តភាពនេះ គឺធ្វើឡើងក្នុងគោលបំណងពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពរវាង កីឡាក និងកីឡាកនៃក្រុមទាំងពីរក៏ដូចជាសាលាបណ្ឌិត្យសភានគបាលកម្ពុជា និងផលិតកម្មមហាហង្សផងដែរ។
ក្នុងការប្រគួតដ៏ស្វិតស្វាញនោះដោយតង់ទី១ ក្រុមសិក្ខាកាមនៃសាលាបណ្ឌិត្យសភានគបាលកម្ពុជា បានធ្វើការនាំមុខ លើក្រុមបាត់ទាត់តារាមហាហង្សដោយលទ្ធផល ១-០ ទាត់ចូលដោយកីឡាករ ចេវ សុភាព ពាក់អាវលេខ ២២ ក្នុងនាទី៣២។ ចូលដល់តង់ទី២ ក្រុមតារាមហាហង្សតាមបានស្មើវិញនៅនាទី ៦៨ ទាត់ចូលដោយកីឡាករ នី វណ្ណៈ ពាក់អាវលេខ ៨ នឹងបន្តស្មើរហូតចប់តង់ទី២។
ដោយតម្រូវអោយបាល់ប៉េណាំងទីកាត់សេចក្តីបញ្ចប់ការប្រគួតរវាងក្រុមទាំងពីរ៖ ក្នុងនោះកីឡាករពាក់អាវលេខ ១៦ ជា កែវបញ្ញារិទ្ធ របស់ក្រុមមហាហង្ស ទាត់បញ្ចប់បាល់ប៉េណាំងទីកាត់សេចក្តីធ្វើអោយ ក្រុមបាល់ទាត់តារា មហាហង្ស យកឈ្នះលើក្រុមសាលាបណ្ឌិត្យសភានគបាលកម្ពុជា ដោយលទ្ធផលបាល់ប៉េណាំងទីកាត់សេចក្តី 4-2 ។
សូមបញ្ជាក់ផងដែរថា៖ ចំពោះអ្នកឈ្នះក្នុងការប្រគួតទទួលបាន ពានមួយ ប័ណ្ណសរសើរមួយ និងថវិការ៤០ ម៉ឺន រៀល និងអ្នកចាញ់ទទួលបានទឹកប្រាក់៤០ម៉ឺនរៀល និងប័ណ្ណសរសើមួយផងដែរ៕