ខេត្តកំពត÷នៅសាលាខេត្តកំពតកាលពីព្រឹកថ្ងៃ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩មានបើកកិច្ចប្រជុំមួយរវាងឯកឧត្ដមជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តរួមនិងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធព្រមទាំងមន្ត្រីពាក់ពន្ធនៃមន្ទីរ អង្គភាព មួយចំនួនក្នុងខេត្តជាមួយ ប្រតិភូ ក្រសួង មហាផ្ទៃ ដែលដឹកនាំដោយ ឯកឧត្ដម នាយឧត្តមសេនីយ៍សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃដើម្បីពិភាក្សា ការងារមួយចំនួនពាក់ព័ន្ធបញ្ហាការងារពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពតាមបន្ទាត់ព្រំដែនក៏ដូចក្នុងភូមិសាស្ត្រនៃខេត្តកំពត ។

កិច្ចប្រជុំ បន្ទាប់ពីឯកឧត្តម ជាវ តាយ អភិបាល ខេត្ត និងថ្នាក់ដឹកនាំអង្គភាពកងកម្លាំងស្នងការដ្ឋាននគរបាលខេត្តអង្គភាពនគរបាលការពារព្រំដែនរាយការណ៍ជូនអំពីភូមិសាស្ត្រនិងសភាពការណ៍រួមទូទៅក្នុងខេត្តនិងសមិទ្ធផលរីកចម្រើននិង លទ្ធផលការងារសម្រេចបានពាក់ព័ន្ធការងារអភិវឌ្ឍ ការងារ ការពារថែរក្សាសន្តិសុខសណ្ដាប់សាធារណៈសង្គមព្រមទាំងការងារបង្កាទប់ស្កាត់និងបង្ក្រាបបទល្មើសក្នុងខេត្តនិងបញ្ហាប្រឈមបញ្ហាសំណូមពរជូនប្រតិភូរួចមក។

ឯកឧត្ដម នាយឧត្តមឧត្តមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ បានមានប្រសាសន៍ គូសបញ្ជាក់ ថា៖ ប្រតិភូ ក្រសួង មហាផ្ទៃ ដែលបានអញ្ជើញចុះមកបំពេញបេសកកម្មពេលនេះគឺជាគោលការណ៍ចាំបាច់និងបន្ទាន់របស់ក្រសួងមហាផ្ទៃបានដាក់ចេញនូវវិធានការណ៍ លើកកម្ពស់ ស្មារតី ទទួល ខុសត្រូវ ប្រសិទ្ធ ភាពការងារ ត្រូវអនុវត្ត ប្រកបដោយភាពម៉ឺងម៉ាត់ ហ្មត់ចត់ តាមគោលការណ៍ច្បាប់ មិនធូររលុងនិងមិនបណ្ដែតបណ្ដោយតាមទំលាប់ចាស់ គ្រប់ ប៉ុស្តិ៍ ត្រូវត្រួត ពិនិត្យ ច្រកទ្វារព្រំដែន ប៉ុស្តិ៍ ការពារនៅតាមបណ្ដា កងវរសេនាតូចនគរបាលការពារព្រំដែន ត្រូវធ្វើការអ ភិវឌ្ឍខ្លួនអោយទាន់សភាពការណ៍ក្នុងដំណាក់កាលថ្មី ពង្រឹង ពង្រីក សមត្ថភាព សំដៅកសាងខ្សែបន្ទាត់ ព្រំដែន មួយប្រកបដោយក្ដីសុខសណ្ដាប់ ធ្នាប់ និងរបៀបរៀបរយ ដើម្បី រួមចំណែក គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ។

ឯកឧត្ដម សំរិទ្ធ ឌី ក៏បានបញ្ជាក់អោយដឹងដែរថា ភ្ជាប់ជាមួយបេសកម្មនេះដែរក៏បានផ្ដោតសំខាន់ដើម្បីសួរសុខទុក្ខនិងពិនិត្យមើលសកម្មភាពការងារ ព្រមទាំង ក្ដាប់សភាពការណ៍និងស្ថានភាពជាក់ស្ដែងនៃការរស់នៅ ការត្រៀមប្រយុទ្ធ និងការហ្វឹកហ្វឺន ការលំបាក ការងាយស្រួល និងបញ្ហាប្រឈមមួយចំនួនរបស់កងកម្លាំងនគរបាលការពារព្រំដែន ដើម្បី ជួយសម្របសម្រួលដោះស្រាយបំរើអោយការរស់នៅត្រៀមប្រយុទ្ធផងដែរ។
ឯកឧត្ដម នាយឧត្តមឧត្តមសេនីយ៍ សំរិទ្ធ ឌី ក៏បានកោតសរសើរ ដល់អាជ្ញាធរ និងអង្គភាពនគរបាលនិងសមត្ថកិច្ចពាក់ព័ន្ធដែលបានសហការការពារថែរក្សាសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ល្អប្រសើរ ជូនសង្គមនិងប្រជាពលរដ្ឋក្នុងខេត្ត ។ ជាមួយនោះ ឯកឧត្ដម សំរិទ្ធ ឌី ក៏បានណែនាំបន្ថែមនិងដាក់នូវទិសដៅតួនាទីភារកិច្ចមួយចំនួនដល់កងកម្លាំងនគរបាលក៏ដូចអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ គឺ៖
១-ត្រូវពិនិត្យ អំពីសកម្មភាពការងារ ក្ដាប់សភាពការណ៍ពីសន្តិសុខ សណ្ដាប់ធ្នាប់ នៅតាមអង្គភាពជាប់ខ្សែបន្ទាត់ព្រំដែន សំដៅរក្សាសន្តិសុខជូន ប្រជាពលរដ្ឋ រស់នៅតាមបណ្ដោយព្រំដែន។
២- បង្ក្រាបបទល្មើសនិងការឆ្លងដែន អនាធិបតេយ្យ តាមផ្លូវ របៀង បិតផ្លូវរបៀងណាដែលនាំមកអោយមានភាពអនាធិបតេយ្យ។
៣-ដឹកនាំ ទប់ស្កាត់ កាត់បន្ថយ ភាពអសកម្ម ពង្រឹង សណ្ដាប់ធ្នាប់ នៅតាម ច្រកទ្វារព្រំដែន អោយមានប្រសិទ្ធភាព ជៀសវាងការប៉ះពាល់និងថ្នាំងថ្នាក់ដល់ ប្រជាពលរដ្ឋ ។
៤- អាជ្ញាធរ មានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវខិតខំ ទប់ស្កាត់ ការជួញដូរ គ្រឿងញៀន និងដឹកឈើឆ្លងដែនខុសច្បាប់ ការកាប់ទន្ទ្រានព្រៃយកដី ការហ៊ុព័ទ្ធកាន់កាប់ដីព្រំដែននិង ការសាងសង់សំណង់ខុសច្បាប់តាមបណ្ដោយព្រំដែន។
៥-បណ្ដាអង្គភាព មានសមត្ថកិច្ច នៅតាម ខ្សែបណ្ដោយព្រំដែន ត្រូវ ខិតខំ ប្រមែប្រមូល ព័ត៌មាន ដែលទាក់ទងដល់បទល្មើសឆ្លងដែន ដើម្បី សហការបង្ក្រាប។
៦-ពិនិត្យ អំពី ប៉ុស្តិ៍ អនាធិបតេយ្យ ពិសេស ការដាក់ប៉ុ ស្ដិ៍ ត្រួតពិនិត្យ និងការលួចបើកផ្លូវរបៀងព្រំដែន ដោយខុសច្បាប់ ត្រួតពិនិត្យ ដាក់វិន័យតឹងរឹង ចំពោះ អ្នក ប្រព្រឹត្ត ខុស ករណីការប្រព្រឹត្តមិនរាងចាលកសាងសំណុំរឿងបញ្ជូនឡើងតុលាការប្រឈមមុខច្បាប់។
៧-បំពេញការងារផ្សេងៗទៀត តាមការដឹកនាំបញ្ជារបស់ សម្ដេច ក្រឡាហោមស ខេង ឧបនាយករដ្ឋ មន្រ្ដី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ។