កាលពីព្រឹក ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៩ ក្រចេះ លោកស្រី អ៊ិន ម៉ានិត្យ ប្រធានសាលាដំបូងខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយឃុំសំបុក រួមដោយលោក ជា វេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ចំនួន ៥៩ គ្រួសារ ដែលកំពុងរស់នៅលើទីទួលវត្ថិភាព (ទួលទ្រាំង) នៅក្នុងឃុំសំបុក ស្រុកចិត្របុរី និងមានការចូលរួមពី លោក យឹន វណ្ណៈអភិបាលស្រុកចិត្របុរី លោកចៅក្រម លោក លោកស្រី ជាសហការី សាលដំបូង មន្ទីរពាណិជ្ជកម្មខេត្ត ព្រមទាំងអាជ្ញាដែនដី ស្រុក ឃុំ និងបណ្ដាកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ ។មានប្រសាសន៏សំណេះសំណាំលក្នុងឪកាសនោះលោកស្រីបាននាំមកនូវប្រសាស​ន៍​ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ជូនចំពោះបងប្អូនប្រជាពល​រដ្ឋរងគ្រោះដោយធម្មជាតិទាំងអស់ ដែលសម្ដេចតែងតែមានការព្រួយបារម្មណ៍ និងសុខទុក្ខប្រជាពលរដ្ឋគ្រប់ច្រកល្ហក និងចូលរួមការសោកស្ដាយចំពោះ បងប្អូនដែលកំពុងទទួលរងគ្រោះថ្នាក់ដោយទឹកជំនន់ជន់លិច ធ្វើឲ្យខាតបងនូវទ្រព្យសម្បត្តិ ផលដំណាំ ស្រែចំការ របស់បងប្អូន។

លោកស្រីមានប្រសាសន៏បន្តថា ៖ ក្នុងនាមជាមន្ត្រីរាជការនៃរាជរដ្ឋាភិបាលដែលមានតួនាទីបំរើរាស្រ្ត ត្រូវរស់នៅជាមួយប្រជាពលរដ្ឋ ត្រូវដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ត្រូវដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋជាពិសេសត្រូវរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ដូច្នេះដើម្បីដោះស្រាយបញ្ហាគ្រោះធម្មជាតិនេះ បងប្អូនត្រូវយកចិត្តទុកដាក់សំខាន់ លើការថែទាំសុខភាព ដោយផ្អែកលើអនាម័យបរិស្ថាន ពីព្រោះថាពេលទឹកជំនន់មកដល់ ក្រៅពីការផ្ដល់នូវគុណសម្បត្តិសម្រាប់ការងារកសិកម្ម ទឹកក៏បានធ្វើឲ្យលិចនូវផ្ទះសម្បែង ដីធ្លី និងភូមិដ្ឋាន របស់បងប្អូន ហើយបានបង្កនូវមេរោគផ្សេងៗ ដែលអាចនាំឲ្យមានជម្ងឺឆ្លងផងដែរ ។ ដូច្នេះត្រូវពិសារទឹកស្អាត និងទឹកដាំឲ្យឆ្អិនជានិច្ច ពីព្រោះថាបើបងប្អូនខ្វះស្បៀងអាហារយើងអាចជួយបាន ក៏ប៉ុន្តែបើបងប្អូនមានជម្ងឺវិញ គឺមានតែខ្លួនឯងទេ ដែលជាអ្នកឈឺចាប់នោះ ។

មួយចំណែកទៀត បងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាព កូនចៅ ដោយមើលថែរក្សាឲ្យបានល្អ និងត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះសត្វអសិរពឹស និងបញ្ហាសុខភាពជាប្រចាំ ប្រសិនបើមានករណីនេះកើតឡើង ចំពោះក្រុមគ្រួសារ របស់បងប្អូនត្រូវផ្ដល់ដំណឹង ដល់អាជ្ញាធរមូលដ្ឋាន និងបញ្ជូនអ្នកជម្ងឺទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល បានទាន់ពេលវេលា ។នៅក្នុងឪកាសនោះដែលោកស្រី បានចែកជូនអំណោយប្រជាពលរដ្ឋនាពេលនេះ ក្នុង១គ្រួសារទទួលបាន អង្ករ ១០គីឡូក្រាម មី ១ កេស ត្រីខ តង់១ ទឹកសុទ្ធ ១យួរ ប៊ីចេង ១កញ្ចាប់ នឹង ថវិការចំនួន ១ម៉ឺនរៀល ព្រមទាំងដឹកនាំក្រុមគ្រួពេទ្យមណ្ឌលសុខភាព ពិនិត្យ ពិគ្រោះជម្ងឺ រលាកផ្លូវដង្ហើម រមាស់សើស្បែក បានចំនួន ៤៣ កុមា២២នាក់ និង ផ្ដល់ថ្នាំបង្ការដល់កុមា ៥នាក់ និងក្រុមបសុពេទ្យ ចាក់វ៉ាក់សាំង គោ ក្របីបានចំនួន ២២៥ ក្បាល់ ៕តាប៉ៃលិនខេត្តក្រចេះ