កំពង់ចាម: មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បាននាំយកផលិតផលមកពីតាមបណ្តាលស្រុក-ក្រុងទាំង១០ទូលទាំងខេត្តកំពង់ចាម ជាច្រេីនមុខ កំពុងដាក់តាំងបង្ហាញពីស្នាដៃ តាមសហគ្រាស និងគុណភាព ដេីម្បីផ្សព្វផ្សាយ អោយប្រជាពលរដ្ឋទទួលស្គាល់ នឹងបានដឹងពីផលិតផលខ្មែរ ដើម្បីជួយគាំទ្រ នឹងលើកដំកើង ផលិតផលក្នុងស្រុក និងពង្រីករកទីផ្សារ បន្ថែមទៀត នៅក្រៅប្រទេស ផងដែរ។

បេីតាមលោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា គោលបំណងក្នុងការតាំងបង្ហាញពិពណ៍ផលិតផលក្នុងស្រុក រយៈពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃ៩ដល់១១ ខែកញ្ញា ឆ្នាំ២០១៩ គឺចង់បង្ហាញនូវស្នាដៃ របស់ កសិករ សិប្បករ ដែលជាអ្នកផលិតបាន ដាំដុះបាន មកតាំងបង្ហាញ តាំងលក់ មានដូចជា៖ ស្វាយចន្ទី ទៀប សៅម៉ៅ ស្រាចេក ត្រសក់ចាវ ក្រូច ស្ពៃក្តោប ស្ពៃចង្កេះ ការ៉ុត អង្ករផ្កាម្លិស គ្រឿងប្រើប្រាស់ ក្រម៉ា ហ៊ូល ជាដើម ដើម្បី បង្ហាញថាខេត្តកំពង់ចាម មានផលិតផលច្រើន រស់ជាតិឆ្ងាញ់ មានគុណភាព ល្អ ផលិតដោយខ្លួនឯងបាន មានប្រយោជន៍ជាច្រេីន យកមកផ្សព្វផ្សាយ គោលបំណង ស្វែងរកទីផ្សារលក់ ឲ្យបានទូលំទូលាយបន្ថែមទៀតដល់កសិករ សិប្បករក្នុងស្រុកនិងកាត់បន្ថយការចំណាកស្រុកទៅធ្វើការស្រុកគេផងដែរ។
លោកបានបន្ថែមថា នៅមន្ទីរពាណិជ្ជកម្មខេត្ត ពេលនេះបានបង្កើតមណ្ឌលភូមិផលិតផល នៅអាគារពាណិជ្ជកម្មជាន់ខាងក្រោម ដែលមានមុខទំនិញជាច្រេីន ប្រភេទមកពីតាមបណ្តាលខេត្តនានា ក្នុងប្រទេសកម្ពុជា យកមកដាក់បង្ហាញ និងលក់ជូនបងប្អូនប្រជាពលរដ្ឋ ក៍ដូចភ្ញៀវ ជាតិ អន្តរជាតិ។

ការតាំងពិពណ៍ផលិតផលនេះ ធ្វេីឡេីងនៅមុខមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម នឹងចង់បង្ហាញមជ្ឍមណ្ឌលទូលទៅអោយដឹងពី ភូមិមួយផលិតផលមួយ ដោយបានតាំងបង្ហាញ នៅក្នុងមន្ទីរពាណិជ្ជកម្មជារៀងរាល់ថ្ងៃ ជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ ទាំងអស់អាចមកទស្សនា និងជួយគាំទ្រ ទិញផលិតផលដែលជាស្នាដៃខ្មែរពិតៗ។ហាក់ចំណុចctv8HDកំពង់ចាម