(ភ្នំពេញ) ៖ តាមសេចក្តីជូនដំណឹង របស់មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម បានឲ្យដឹងថា ចាប់ពី ថ្ងៃទី១០ ខែកញ្ញា ដល់ ថ្ងៃទី៣១ ខែតុលឆ្នាំ២០១៩  មជ្ឈមណ្ឌលជាតិ នឹងរៀបចំ កំទិចគ្រាប់ខូចគុណភាពចំនួន២៥០តោន គឺប្រភេទគ្រាប់ WP និងគ្រាប់ RPG7 ដែលមានស្ថានភាពពុកផុយងាយនិងផ្ទះអាចប្រឈមនឹងហានិភ័យខ្ពស់។នេះបើយោងតាមសសេចក្តីជូនដំណឹងខាងលើ ដែលអង្គភាពព័ត៌មាន នៃស្ថានីយទូរទស្សន៍កម្ពុជា ប៉ុស្តិលេខ៨អេចឌីទទួលបានកាលពីព្រឹកថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០១៩នេះ ។ ពិធីនេះគ្រោងនេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ និងជាប្រធានគណៈកម្មធិការជាតិ នៅព្រឹកថ្ងៃទី១០កញ្ញាស្អែក ។

តាមការបញ្ជាក់របស់មជ្ឈមណ្ឌលជាតិ បានឲ្យដឹងថា  គ្រាប់ខូចគុណភាពទាំង២៥០តោននោះ  មានមួយចំនួនជាប្រភេទគ្រាប់ WP នៅពេលត្រូវកំដៅថ្ងៃខ្លាំងបង្កឲ្យហុយឆេះ និងប្រភេទគ្រាប់ RPG7 មានស្ថានភាពពុកផុយងាយនិងផ្ទះអាចប្រឈមនឹងហានិភ័យខ្ពស់ដូច្នេះដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាជននិងទប់ស្កាត់បានទាន់ពេលវេលារាល់គ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ។

មជ្ឈមណ្ឌជាតិ សូមជូនដំណឹងនេះដល់សាធារណៈជន និងបងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់ជុំវិញ តំបន់ក្បែរសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព ពហុជាតិ ក្នុងខេត្តកំពង់ស្ពឺ ទាំងអស់មេត្តាជ្រាប និងសូមកុំមានការភ្ញាក់ផ្អើលអ្វីឡើយ ៕