ភ្នំពេញៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីជូនដំណឹង ដល់សិស្ស និស្សិត យុវជនទាំងអស់ជ្រាប់ថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថចំនួន២៦០នាក់។ចំពោះអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញមកទំនាក់ទំនង ទទួលយកឯកសារ (ដោយឥតបង់ប្រាក់) និងដាក់ពាក្យសុំចុះឈ្មោះនៅតាមទីតាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្តទាំង២៥។ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។

បេក្ខជនដែលស្ម័គ្រចិត្តចូលបម្រើការងារនេះ ត្រូវមានលក្ខណៈសម្បត្ថិ និងលក្ខខណ្ឌដូចមានចែងក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ: យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ១៣៥ សសរ ចុះថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីការជ្រើសរើសពលទាហាន។

បើតាមការប្រកាសក្រសួងការពារជាតិលេខ០៧២ ប្រ.ក.ក.ព.ជ ចុះថ្ងៃចន្ទ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ស្តីពីការជ្រើសរើសពលទាហាន និង អនុវត្តសេចក្តីសម្រេចមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលេខ ៨៦/២០១៩ ស.ស.រ ចុះថ្ងៃសុក្រ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ស្តីពីការបង្កើតអនុគណៈកម្មការជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថប្រធានអនុគណៈកម្មការជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថ សូមជូនដំណឹងដល់សិស្ស និស្សិត យុវជន ទាំងអស់ជ្រាបថា៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ចំនួន២៦០នាក់ (ពីររយហុកសិបនាក់)។

ចំពោះអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និង ឧត្តមគតិក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញមកទំនាក់ទំនង និងទទួលយកឯកសារដោយឥតគិតប្រាក់) និង ដាក់ពាក្យសុំចុះឈ្មោះនៅតាមទីតាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។ក្នុងនោះដែរបេក្ខជនដែលស្ម័គ្រចិត្តចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ត្រូវមានលក្ខណសម្បត្តិ និង លក្ខខណ្ឌដូចខាងក្រោម៖ទី

១,សញ្ជាតិខ្មែរ -ភេទប្រស -នៅលីវ។

ទី២,មានអាយុពី១៨(ដប់ប្រាំបី)ឆ្នាំ ដល់២៥(ម្ភៃប្រាំ)ឆ្នាំ-គិតត្រឹមថ្ងៃដាក់ពាក្យ។

៣,មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ។

៤,មានភក្តីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ!។

៥,មានកម្រិតវប្បធម៌ មធ្យមសិក្សាទុតិយភូមិឡើងទៅ។

៦,មានកម្ពស់ចាប់ពី១,៧០មមួយម៉ែត្រចិតសិប) ឡើងទៅ។

៧,បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិ របស់ក្រុមការងារជ្រើសរើសពលទាហាននៃអ.ហ។​៨,បេក្ខជនត្រូវត្រួតពិនិត្យសុខភាព មុនពេលត្រួតពិនិត្យ លក្ខណសម្បត្តិ៕អត្ថបទ និង រូបភាព ទឹម វិបុល