ខេត្តកណ្តាល៖បន្ទាប់ពីប្រើកប៉ាលធ្វើការអូសសាឡង់ដឹកខ្សាច់ចេញពីទម្ររសសរស្ពានព្រែកតាមាក់មួយល្ងាចមិនបានជោគជ័យគណៈកម្មការសម្រេចលើកពេលបន្តធ្វើទៅថ្ងៃស្អែក៖

ក្រោយធ្វើការពិភាក្សាគ្នារវាងក្រសួងសាធារណៈការនិងដឹកជញ្ជូន ដែលមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយរដ្ឋបាលខេត្តកណ្តាល តំណាងដោយឯកឧត្តម ម៉ៅ ភិរុណ ជាអភិបាលខេត្ត និងឯកឧត្តម ហ៊ឺ ផាវី នាយកកំពុងផែស្វ័យរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៩ កញ្ញា ២០១៩នេះ គណៈកម្មការក៏បានឯកភាពគ្នា ប្រើកប្បាល់ជាច្រើនគ្រឿងធ្វើការអួសរំ កិលសាឡង់ដឹកខ្សាច់ដែលគាបជាប់ទម្ររសសរស្ពានព្រែកតាមាក់ ចេញ។ ប៉ុន្តែ ទោះជាធ្វើកា រព្យាយាមជាច្រើនលើកយ៉ាងណាក៏នៅតែមិនអាចយកចេញបាន លុះវេលាម៉ោងប្រមាណ៥រ សៀល ទើបសម្រេចផ្អាកនិងធ្វើការជជែកគ្នាសារជាថ្មី ថាហ្នឹងធ្វើការបូបខ្សាច់ចេញ និងធ្វើការវះបាតសាឡង់ដើម្បើបង្ហូរខ្សាច់ចោល ដើម្បីឱ្យសាឡង់ស្រាល ងាយស្រួលក្នុងការអូសចេញ ដើម្បីកុំឱ្យមានការប៉ះទង្គិចជាមួយសសរស្ពាន។ ដោយសារយប់ងងឹតទៅហើយនោះ នៅវេលាម៉ោង៧យប់ គណៈកម្មការក៏បានសម្រេចអនុវត្តផែនការបន្ទាប់នៅព្រឹកថ្ងៃទី១០ កញ្ញា បន្តទៀត។
ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ដោយសារយប់ង ងឹតទៅហើយនោះ ក្រុមការងារសម្រេចធ្វើការផ្អាកសកម្មភាពសិន រង់ចាំព្រឹកស្អែកទើបអនុវត្តផែនការបន្ទាប់ទៀត នឹងសង្ឃឹមថាអាចអូសចេញប្រកបដោយសុវត្ថិភាព ហើយការអូសនេះគឺមានការប្រុងប្រយ័ត្នណាស់ ព្រោះសាឡង់នោះ ផ្ទុកទម្ងន់ប្រមាណជាង៦០០តោនឯណោះ ហើយក្រៅពីមន្ត្រីជំនាញ និងអាជ្ញាធរ ម្ចាស់សាឡង់ ឈ្មោះ ង៉ូវ ចាន់ណា ក៏បានសហការណ៍ជល្អជាមួយគណៈកម្មការ ហើយក៏សុខចិត្តយល់ព្រមទទួលខុសត្រូវទៅលើការខូចខាតទាំងអស់ដែរ ប្រសិនបើមាន។
គួរបញ្ជាក់ដែរថា ឧបទ្ទវហេតុសាឡង់ដឹកខ្សាច់បុកទើរលើទម្ររសសរស្ពានព្រែកតាមា ក់ នេះ បានកើតឡើងការពីអំឡុងម៉ោង២រសៀល ថ្ងៃទី០៨ កញ្ញា ២០១៩កន្លងទៅ ហើយមកដល់ពេលនេះនៅមិនទាន់ ធ្វើការអូសចេញនៅឡើយនោះទេ ហើយមកដល់ពេលនេះក៏មិនទា ន់អាចប៉ាន់ប្រមាណថា ប៉ះពាល់ឬមិនប៉ះពាល់ទៅដល់សសរស្ពាននោះដែរ៕