កំពង់ចាម ៖ ប្រជាពលរដ្ឋរស់នៅភូមិទី៨ ឬហៅកោះដាច់​ ទល់មុខសង្កាត់បឹងកុក ក្រុងកំពង់ចាម ស្ថិតនៅឃុំកោះសំរោង​ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទទួលអំណោយ និងអ្នកខ្លះរើផ្ទះបានពីរថ្ងៃ ស្រាប់តែទឹកឡើងមកលិចគ្មានសល់ដីមួយដុំ ។
ប្រជាពលរដ្ឋបន្តថា ភូមិទី៨ ឬកោះដាច់នេះ វានៅដាច់ឆ្ងាយពីគេ ពេលទឹកឡើងមក ម្នាក់ៗដេកភ័យ ដោយសារ ទី១ ទឹកហូរគួចខ្លាំង គួចទឹកក្រោមផ្ទះ ដូចនៅកណ្តាលទន្លេ ទី២ រលកធំៗ ខ្យល់បក់ខ្លាំងដេកភ័យរលំផ្ទះ ផ្ទះដោយតាមទឹក គិតត្រឹមថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០១៩ កោះនេះទាំងមូល អត់មានសល់ដីមួយដុំទេ វាលិចក្នុងទឹក អស់ហើយ ក្នុងជម្រៅពី៣តឹក រហូតជាង១ម៉ែត្រ ។
ពលរដ្ឋបន្តថា មុនពីរថ្ងៃ វាបានបាក់ច្រាំង បានកងកម្លាំងប៉ូលិស ទាហ៊ាន កងរាជអាវុធហត្ថ ដឹកនាំដោយអភិបាលស្រុកចុះមក សែងផ្ទះ និងចែកអំណោយ ដល់អ្នករស់នៅទីនេះសរុប៥១គ្រួសារ ហើយបានទទួលអំណោយ សប្បាយចិត្ត មានអ្នកមកលើកទឹកចិត្តឲ្យប្រឹងរស់បន្តទៀត ។ ក៍ប៉ុន្តែរំលងបានតែពីថ្ងៃ ផ្ទះដែលសែងមកនៅកន្លែងថ្មីលិចទឹកអស់ សូម្បីកន្លែងធ្វើពិធីចែកអំណោយ កាលពីមុននោះរកដីទួលមួយដុំ ក៍គ្មានលិចក្នុងទឹកហើយ ។
ប្រជាពលរដ្ឋបន្តថា អំណោយទទួលបាននេះមាន សប្បុរសជននានា ដូចជា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រម៉ាញ់នឹងនេសាទ ព្រះសង្ឃ និងសប្បុរជននានា ច្រើនទៀត ។ អំណោយរួបមាន៖
អង្ករ ១០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ មី ទឹកក្រូចទឹកដោះគោ កំប៉ុង ត្រីខថវិកា និងដោយឡែក លោកយាយ អ៊ី ស៊ីម មីពីកេះ ទឹកក្រូច១កេថវិកា៥០០០០រៀលនិងគ្រួសារជនពិការ ឡេន ព្រីង មី២កេះ ទឹកក្រូចមួយកេះ ថវិកា ២ ម៉ឺនរៀល៕ហាក់ចំណុចctv8HDកំពង់ចាម