កំពង់ចាម ៖ ទឹកជំនន់ហូរខ្លាំងដងទន្លេមេគង្គ បានធ្វើឲ្យអាងហែលទឹកសិប្បនិម្មិត សាងសង់ពីគ្រោងដែក ដាក់ប៊ីដុងជ័រខាងក្រោម ទុកបណ្តែតទឹកទន្លេ ក្បែស្ពានគីហ្សូណា ដែរទុកអោយភ្ញៀវជាតិនិងអន្តជាតិមកមុជទឹកលេងកំសាន្តតាមដងទន្លេរនិងស្រូបយកខ្យលអាកាសទន្លេរផងដែរត្រូវបានដាច់ខ្សែពួរ គួចតាមទឹកហូរ ទៅជាប់គល់ស្ពានកោះប៉ែន ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

អ្នកឃើញហេតុការណ៍និយាយថា អាងហែលទឹកសិប្បនិម្មិតនេះ បានដាច់ខ្សែហើយរសាត់តាមទឹក ទៅទើរជាប់នៅចំណុច គល់ស្ពានកោះប៉ែន នៅវេលាម៉ោងជិត៩យប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ។

តែករណីនេះមិនបណ្ដាល ឲ្យប្រជាពលរដ្ឋ ឬភ្ញៀវទេសចរណ៍ណាម្នាក់ រងគ្រោះថ្នាក់នោះទេ ទឹកឡើងឡើងទឹកល្អក់ ពេលយប់ទៀតគ្មានអ្នកហែលទឹកលេងទេ  ហើយរហូតមកដល់ព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ ២០១៩ ឃើញកងកម្លាំង សមត្ថកិច្ចកំពុងតែរៀបចំខ្សែ ដើម្បីទាញអាងទឹកសិប្បនិម្មិតនេះចេញពីជើងស្ពាន កុំឲ្យប៉ះនឹងស្ពាន ព្រោះខ្លាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ដោយរងចាំសាឡង់ដឹកខ្សាច់មកទាក់អុសអាងហែលទឹកនេះត្រឡប់ដើមវិញ តែបើអូសអាងទឹកនេះ ចេញរួច ទៅកន្លែងដើមវិញ មិនមែនងាយស្រួលទេ ព្រោវាបញ្ច្រាស់ទឹកហូរគួច ។

ខណៈ អាងហែលទឹកសិប្បនិម្មិតនេះ មានទំហ៊ុទទឹង២២ម៉ែត្រ បណ្តោយ៦០ម៉ែត្រ កម្ពស់៣ម៉ែត្រ បានដាច់ខ្សែហើយរសាត់ទៅទើនៅគល់ស្ពានកោះប៉ែននេះឃើញ វត្តមាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងលោកឧត្ដមសេនីយ៍ ឯម កុសល ស្នងការខេត្ត បានបញ្ជាកម្លាំងអន្តរាគមន៍ចុះទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីរកវិធីដោះស្រាយដែរ៕ហាក់ចំណុចctv8HDកំពង់ចាម