ភ្នំពេញៈ រថយន្តអុីស៊ុយស៊ុយដឹកចំណីសត្វបើកគេចរថយន្តមួយគ្រឿងទៀតកំពុងបើកឆ្លងផ្លូវរេចង្កូតឡើងសួនក្រឡាប់បះជើងម្ខាងចាក់ចំណ៍សត្វចោលពេញសួន។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង ៣០ ថ្ងៃទី​១០ខែកញ្ញា​ ឆ្នាំ​២០១៩ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ចំណុចទល់មុខក្រុមហ៊ុនម៉ែនសារុនក្នុងភូមិឌួង​ សង្កាត់ព្រែកព្នៅ​ ខណ្ឌព្រែកព្នៅ​ រាជធានី​ភ្នំពេញ​។

រថយន្តបង្កម៉ាកអុីស៊ុយស៊ុយពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ3B 0140បេីកដោយបុរសម្នាក់មិស្គាល់អត្តសញ្ញាណ។
តាមប្រភពព័ត៌មាននៅកន្កែងកើតហេតុបានអោយដឹងថានៅមុនពេលកេីតហេតុគេេឃើញរថយន្តម៉ាកអុី ស៊ុយស៊ុយពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ3B 0140បេីកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។
រថយន្តខាងលេីបានបេីកបរតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជេីងហេីយមកដល់ចំណុចកេីតហេតុបានគេចរថយន្តមួយគ្រឿងទៀតបើកឆ្លងផ្លូវក៏រេចង្កូតមកឆ្វេងដៃឡេីងសួនច្បារពុះចែកទ្រូងផ្លូវក្រឡាប់ផ្អៀងជេីងម្ខាងបណ្តាលឲ្យចាក់ធ្លាក់ចំណីសត្វពីរលើរថយន្តរាយប៉ាយពេញផ្លូវតែម្ដង។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុពិនិត្យមេីលមិនឃេីញប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណ:ក៏បានអនុញាតិឲ្យខាងក្រុមហ៊ុនផ្ទេរចំណីសត្វនឹងស្ទូចយករថយន្តបង្ករទៅជួសជុលដោយខ្លួន ឯង៕