ភ្នំពេញ៖ បុរសម្នាក់បានបោកក្បាលនិងថ្នល់ស្លាប់គួរឲ្យអណោចអធម័ បន្ទាប់ពីជិះម៉ូតូលឿនពេកមិនប្រយត្ន័ជ្រុលទៅបុករឺម៉កដឹកបន្លែពីក្រោយពេញទំហឹង។កាលវេលា ម៉ោង២និង៤០នាទីយប់ថ្ងៃ ពុធ ទី១១ខែកញ្ញាឆ្នាំ២០១៩។
ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ចំណុចជិត ស្ពានអាកាសក្បាលថ្នល់ ក្នុងភូមិព្រែកតានូសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពរងគ្រោះមានឈ្មោះតន សុភារ៉ាប៉ាត់ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិព្រែកកែវ ឃុំកោះខែលស្រុកស្អាង ខេត្តកណ្ដាល ដោយជិះម៉ូតូម៉ាកស្មាក់វីធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ពីជើងទៅត្បូងចុះពីលើស្ពានអាកាសក្បាលថ្នល់ក្នុងល្បឿនលឿនដោយខ្វះការ ប្រុងប្រយ័ត្នជ្រុលទៅបុករឺម៉កដឹកបន្លែពីក្រោយបណ្ដាលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗចំណែករឺម៉កដឹកបន្លែដោយឃើញសភាពមិនស្រួលបើកបន្តទៅមុខគេចបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុបានទាក់ទងជំនាញខណ្ឌមកធ្វើកំណត់​ហេតុនិងទាក់ទងរកសាច់ញាតិមកទទួលសពយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។