ខេត្តស្ទឹងត្រែ៖ សិស្សានុសិស្សខេត្តស្ទឹងត្រែងក្នុងសម័យប្រលងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៩បេក្ខជនបានប្រលងជាប់ជាង៨១.៩៣%វត្តមាននេះបានបង្ហា្ញពីសមត្ថភាពពិតដែលក្រសួងអប់រំបានធ្វើកំណែទម្រង់តម្រូវឱ្យអ្នកចេះជាប់  អ្នកមិនចេះឬខ្សោយធ្លាក់។ក្នុងឱកាសបិទផ្សាយ លទ្ធផលប្រលងសញ្ញាបត្រទុតិយភូមិនៅថ្ងៃទី១០ កញ្ញា   លោកសុខឈុន នាយករង សាលាវិទ្យាល័យព្រះបូជនីយកិច្ចស្ទឹងត្រែង បានបញ្ជាក់ថា៖ ឆ្នាំនេះទោះបីខេត្តស្ទឹងត្រែង ការប្រឡងសិស្សានុសិស្សមិនទទួលបាននិទ្ទេស A ក៏ដោយ តែលទ្ធផលប្រឡងសិស្សសនុសិស្សបានជាប់ចំណាប់ថ្នាក់ច្រើន បង្ហាញឲ្យឃើញច្បាស់ពីសមត្ថភាព របស់ប្អូនៗសិស្សានុសិស្សដែលបានខិតខំរៀនសូត្រ និងការបង្រៀនបានល្អពីលោក អ្នកគ្រូផងដែរ ។

លោកនាយករងបានបន្តថា៖ ខេត្តស្ទឹងត្រែងមានបេក្ខជនប្រឡងចំនួន៥៩២នាក់ ស្រី២៨៥នាក់ ប្រឡងជាប់ ៤៨៥នាក់ ស្រី២៤៨នាក់ បេក្ខជនប្រឡងធ្លាក់មានចំនួនតែ១០៧នាក់តែប៉ុណ្ណោះ ក្នុងនោះ សិស្សប្រឡងជាប់និទ្ទេស B បានចំនួន ២នាក់-និទ្ទេស C ចំនួន២០នាក់-និទ្ទេស Dចំនួន៨៤-និទ្ទេស E ចំនួន៣៧៩នាក់ ។

យុវសិស្ស ឡុង គឹមសុង សិស្សព្រះបូជនីយកិច្ចជាប់ចំណាត់ថ្នាក់និទ្ទេស B បានទទួលស្គាល់ថាៈ សម័យប្រឡងឆ្នាំនេះមិនខុសពីឆ្នាំមុនទេ ការរៀបចំបានល្អប្រសើរ អាចកំណត់បានថា លទ្ធផលប្រឡងគឺជាសមត្ថភាពរបស់សិស្សនិមួយៗ ធ្វើបានល្អទៅតាមសមត្ថភាពដោយមិនមានការលួច ចំលងវិញ្ញាសារអ្វីបានឡើយ  ។

យុវសិស្សរូបនេះបន្តថា៖ លទ្ធផលដែលសិស្សានុសិស្សយើងបានប្រឡងជាប់ ពិតជាមានសមត្ថភាព មិនអាចក្លែងបន្លំបាន ហើយសញ្ញាបត្រទុតិយភូមិ បញ្ជាក់ការសិស្សាចេញដោយក្រសួងអប់រំ ប្រគល់មកបេក្ខជននិមួយៗ ជាធនធានសំរាប់យកទៅបំពេញកិច្ចការងារអ្វីផ្សេងៗបានទៅតាមតម្រូវការចាំបាច់ ។លោកតាន់សុខភាពតំណាងឱ្យមាតាបីតាសិស្សនៅក្រុងស្ទឹងត្រែងបានសាទរចំពោះគោលនយោបាយក្រសួងអប់រំដែលបានធ្វើកំណែទម្រង់បានល្អ   ចាប់តាំងពីការរៀនសូត្ររហូតដល់ បញ្ជាប់ការប្រឡងធ្វើឱ្យកិច្ចការងារក្នុងវិស័យអប់រំ កាន់តែមានតម្លាភាព មានសុក្រិត្យភាព បង្កើតបានធនធានមនុស្សសម្រាប់ទ្រទ្រង់និងឈាមទៅដឹកនាំសង្គមជាតិឱ្យកាន់តែមានភភាពរីកចម្រើនទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា៖ សម័យប្រឡងឆ្នាំ២០១៨-២០១៩នេះ មានបេក្ខជនប្រឡង៥៩២នាក់ ប្រឡងជាប់៤៨៥នាក់ស្មើនិង៨១.៩៣%និង ធ្លាក់ ១៧៧នាក់៕ងិនលីម