នៅព្រឹកថ្ងៃទី១១ កញ្ញា ២០១៩ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ៏ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សី ហមុនី ព្រះមហាក្សត្រនៃព្រព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រីនរោត្ដម មុនិនាថ សីហនុព្រះវរាជមាតាជាតិខ្មែរ អមដំណើរដោយឯកឧត្ដម គុយ សុផល ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ឯឧត្ដម លោកជំទាវ ជាតំណាងកាកបាទក្រហមកម្ពុជា តំណាងក្រសួងស្ថាប័ន្ននានា ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីក្រោមឪវាទ បានអញ្ជើញជួបសំណេះសំណាល និងនាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែចែកជូនប្រជារាស្ត្ររងគ្រោះដោយទឹកជំនន់ចំនួន ៨៥៧ គ្រួសារនៅភូមិចំនួន៤ គឺភូមិម្រើម ភូមិតាងួន ភូមិជួរជ្រៃ និងភូមិខ្នងពស់ ក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។
ក្នុងឪកាសជួបសំណេះសំណាលសម្ដេចចៅហ្វាវាំង គង់ សំអុល ព្រះរាជតំណាងព្រះមហាក្សត្របានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខ និងព្រះរាហឬអាណិតស្រឡាញ និសេចក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សី ហមុនី ព្រះមហាក្សត្រនៃព្រព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ជាទីក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះបងប្អូន កូនចៅ ចៅទូត នៅទូទាំងប្រទេស ពិសេសព្រះហឬទ័យ យកចិត្តទុកដាក់ចំពោះជវភាពរស់នៅរបស់បងប្អូនប្រជារាស្ត្ររបស់ព្រះអង្គ ។
សម្ដេចចៅហ្វាវាំងក៏បានលើកឡើងផងដែរនូវសាកសួរសុខទុក្ខ និងផ្ដាំផ្ញើពីសំណាក់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ក៏ដូចជានៅទូទាំងប្រទេស ដែលសម្ដេចបានដឹកនាំប្រទេសជាតិូ នាំកមនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រទាំបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ពិសេសបានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលទទួលបានការកោតសសើរពីសំណាក់មជ្ឈដ្ឋានអន្តរជាតិ ។ ជាមួយគ្នានេះកាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តែងតែយកចិត្តទុកដាក់ និងមានវិធា នការក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ បានទាន់ពេលវរលានៅគ្រប់ទីកន្លែង ដោយបិនប្រកាន់និន្នាការនយោបាយ ព៌ណសម្បុល ជាតិសាសន៏ណាមួយឡើយ ។
ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែបានប្រទានជូនដល់ប្រជារាស្រ្តរងគ្រោះដោយទឹកជំនន់ចំនួន ៨៥៧គ្រួសារ ដោយក្នុង ១ គ្រួសារទទួលបានអង្ករ ៥០ គីឡូក្រាម ឃីត ១កញ្ចាប់ (មុង១ ភួយ១ សារុង១ និងក្រម៉ា១) មី១កេះ ត្រីខ១០កំប៉ុង កៅស៊ូតង់ ១ផ្ទាំង អាវយឺតមានស្លាព្រះរាជអំណោយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សី ហមុនី ព្រះមហាក្សត្រនៃព្រព្រះរាជាណាចក្រកម្ពុជាចំនួន ១ និងថវិការចំនួន ២០ម៉ឺនរៀល ៕