ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែ សីហា ឆ្នាំ២០១៩ ឯក ឧត្តម កន គឹមលី និងលោកជំទាវ រួមជាមួយប្រជាពលរដ្ឋក្នុងភូមិ ស្បុរសជន មូលមតិគ្នាប្រារព្វពិធីបុណ្យឡើងរោងលោកតា គង់ កុមារពេជ្យ នៅទួលដើមសំរោង បន្ទាប់ពីសុំច្បាប់អនុញាតិ ឈូសឆាយផ្លូវចូលទួល និងសាងសង់រោងសំរាប់លោកតា ស្ថិតនៅភូមិឫស្សីជុំ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ។

ក្នុងការរៀបចំពិធីឡើងរោងលោកតាដើមសំរោង ហៅលោកតាគង់ ផ្ដួចផ្ដើមបុណ្យ ដោយឯក ឧត្តម កន គឹមលី និងលោកជំទាវ ព្រមទាំងបុត្រ លោកអភិបាលស្រុក និងក្រុមព្រឹក្សា និងមន្ត្រី សាលាស្រុក លោកមេឃុំទ្រា និងសមាជិកក្រុមព្រឹក្សាឃុំ លោកមេភូមិ អនុប្រធានសមាជិកភូមិ គណៈកម្មការ អាចារ្យ មេវេន ក្នុងភូមិឫស្សីជុំ ប្រជាពលរដ្ឋក្នុងមូលទាំងមូល រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ ជាច្រើន ។ ក្នុងពិធីបុណ្យឡើងរោងលោកតាគង់ ក៏មាន បញ្ចាំង កុន ការប្រគុំតន្ត្រីជូនទស្សនា កំសាន្តដោយសេរី ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោកឧកញ៉ា ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា ពុទ្ធបរិស័ទ ជិតឆ្ងាយយ៉ាងច្រើនកុះករ ។

សូមបញ្ចាក់ថាកាលពីថ្ងៃទី១១ខែកក្កដា ឆ្នាំ២០១៩ ព្រមទាំងក្រុមគ្រួសារ លោកប្រុស លោកស្រីបងប្អូន ប្រជាពលរដ្ឋជិតឆ្ងាយ បានស្ថាបនាផ្លូវលំមួយខ្សែចូលទួលដើមសំរោង ហៅលោកតាគង់ ដើម្បីអភិរក្សទុក សាងសង់ធ្វើរោងសន្សំបុណ្យ រោងលោកតាថ្មី សម្រាប់ប្រជាពលរដ្ឋ គោរពបូជា ព្រោះជាទីសក្ការៈដ៏ស័ក្តសិទ្ធតាំងពីយូរលង់មក របស់ពលរដ្ឋក្នុងភូមិ ស្រុក ស្ថិតនៅភូមិឫស្សីជុំ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ជូនប្រជាពលរដ្ឋប្រើប្រាស់ ដោយមានការឯកភាពពីគណៈកម្មការអាចារ្យ វត្ត មេភូមិ មេឃុំនិងលោកអភិបាលស្រុកសំរោង រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ព្រោះកន្លងមកមានជនមួយក្ដាប់តូចលួច កាយ កាប់ ទន្ទ្រានយកដីទីទួលខាងលើ ធ្វើឲ្យប្រជាពលរដ្ឋមេភូមិមេឃុំ លោកអភិបាលស្រុក និងឯក ឧត្តម កន គឹមលី ដាក់គ្រឿងចក្រ ជួសជុលកែលំអរឡើងវិញ ៕