កំពង់ចាម:ខណៈដែលប្រទេសកម្ពុជា បាននឹងកំពុងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ជាមួយនឹងព្យុះទី១៤ ឈ្មោះកាហ្ស៊ីគី ព្រមទាំងឥទ្ធិពលនៃខ្យល់មូសុងនិរតី ដែលបានបណ្ដាលឲ្យមានភ្លៀងធ្លាក់ អាចនឹងបង្កឲ្យមានទឹកជំនន់ នៅតាមតំបន់មួយចំនួន។
ក្នុងឆ្នាំ២០១៩នេះប្រទេសកម្ពុជារងឥទ្ធិពលខ្យល់ព្យុះចំនួន២៦ព្យុះ ហើយឥឡូវនេះទើបតែបាន១៤ព្យុះទេ ក្នុងនោះខេត្តកំពង់ចាមជាខេត្តមួយក្នុងចំណោមខេត្តមួយចំនួនតាមដងទន្លេរមេគង្គដែររងគ្រោះដោយទឹកជំនន់។

រហូតមកដល់ឥឡូវគិតត្រឹមថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩នេះកំពស់ទឹកទន្លេរមេគង្គនៅខេត្តកំពង់ចាមបានឡើងដល់១៥ម៉ែត្រ៧៥បើធៀបនិងឆ្នាំ២០១៨កំពស់ទឹកមានត្រឹម១៤ម៉ែត្រ៦៦ដែរប៉ះពាល់ដល់០៩លើ១០ស្រុកក្រុងក្នុងនោះ៤៧ឃុំសង្កាត់លើ១០៩ស្មើនិង២២៣ភូមិលើ៩១៦ស្មើនិង១៥០៦៦គ្រួសារមនុស្សរួម៥៥៣៧៥នាក់ក្នុងនោះស្រុកកំពង់សៀមមាន៧៤៣៧គ្រួសារស្មើនិង២៧៩៩៣នាក់ ស្រុកកោះសូទិន៤៤៤គ្រួសារស្មើនិង១៥៧៦នាក់ស្រុកស្ទឹងត្រង់៦៣០២គ្រួសារស្មើរនិង២៣៨៩៩នាក់ក្រុងកំពង់ចាម២៥០គ្រួសារស្រុកកងមាស៦៣៣គ្រួសារស្មើនិង១៩០៧នាក់។បណ្ដាលអោយស្លាប់មនុស្សពីរនាក់មនុស្សចាស់(ប្រុស)ម្នាក់និងកុមារម្នាក់។

ក្នុងនោះបង្កើតទីទួលសុវត្ថិភាពចំនួន១៩៧កន្លែងរួមមានស្រុកកំពង់សៀម៣៣កន្លែងស្រុកបាធាយ៤៤កន្លេែងស្រុកព្រៃឈរ១កន្លែងស្រុកជើងព្រៃ៤កន្លែងស្រុកស្រីសន្ធ២១កន្លែងស្រុកកោះសូទិន៣៧កន្លែងស្រុកស្ទឹងត្រង់២១​កន្លែងស្រុកកងមាស៣២កន្លែងក្រុងកំពង់ចាម៤កន្លែង ព្រមទាំងលិចផ្ទះចំនួន១១,៨៥៧ខ្នងផ្ទះ រុះរើសផ្ទះចំនួន២៩ខ្នងផ្ទះ លិចផ្លូវចំនួន១៦៥,២២០ម៉ែត្រក្នុងនោះផ្លវដី១០៦,០៧៩ប្រវែងម៉ែត្រផ្លូវប៉េតុង៤៩,៣៤៩​ប្រវែងម៉ែត្រផ្លូវកៅស៊ូ៩,៧៩២ប្រវែង លិចវត្ថចំនួន៣៩កន្លែង លិចវិហាឥស្លាមចំនួន២កន្លែង លិចសាលារៀនចំនួន៤៩កន្លែង លិចមណ្ឌលសុខភាពចំនួន៦កន្លែងលិចស្ពានចនួន១៥កន្លែងលិចទំនប់៦,៣៣៤ម៉ែត្រព្រមទាំងជម្លៀសសត្វពាហនៈចំនួន៦,៣៤១ក្បាលជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពចំនួន៨២៣គ្រួសារស្មើរនិង២,៣៤៨នាក់ទៅលើទីទួលសុវត្ថិភាព៣៥កន្លែងក្នុងនោះមានករណីរសត្វអាសិរពិសតិចខាំចំនួនពីនាក់ម្នាក់រស់នៅស្រុកកោះសូទិននិងម្នាក់ទៀតរស់នៅស្រុកស្ទឹងត្រង់ក្នុងនោះបះពាល់ដល់ដំណាំស្រូវចំនួន១៩៨ហិតតាក្នុងស្រុកស្ទឹងត្រែងនិងដំណាំផ្សេងៗចំនួន៣៤,៤២៥ហិតតាក្នុនោះស្រុកកោះសូទិន៤៣ហិតតាស្រុកស្ទឹងត្រង់១,៧៧៥ហិតតាស្រុកកងមាស១១០ហិតតាស្រុកកំពង់សៀម១១៤ហិតតាស្រុកស្រីសន្ធ៥៩៥ហិតតា៕