រតនគីរី៖  ហេតុការណ៍សមត្តកិច្ចចុះ បង្ក្រាប់ល្បែងស៊ីសងនេះគឺធ្វើឡើង កាល ពីនៅវេលាម៉ោង១៤,៣០នាទីថ្ងៃ ទី
១០.កញ្ញា.២០១៩ ស្ថិតក្នុងភូមិជ័យ ជំនៈសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី ។

លោក លាង អ៊ូ ព្រះរាជ្ញារង អមសាលា ដំបូងខេត្តរតនគីរី បានអោយដឹងថា ដោយទទួលបានសេចក្ដីរាយការណ៍ ពីប្រ ជាពលរដ្ឋ ជុំវិញទីតាំងបើកកន្លែងស៊ីសង តាម online.ខាងនេះ ហេតុដូច្នេះហើយ ទើបលោកដឹកនាំកម្លាំង ការិយាល័យព្រហ្ម ទណ្ឌ ស្រាល សហការជាមួយកម្លាំង អធិការ ដ្ឋាន ក្រុង បានលុង ចុះ បង្ក្រាប ករណី ល្បែង ស៊ីសង (ជល់មាន់ តាម online) នេះតែម្ដងត្រង់ ចំណុច ផ្ទះ ឈ្មោះ ប៊ួយ ធីង៉ុក ហ៉ា ស្ថិតក្នុងភូមិ ជ័យ ជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។ ដែលមានម្ចាស់ផ្ទះ ឈ្មោះ ប៊ួយ ធីង៉ុក ហ៉ា ភេទ ស្រី ជនជាតិ វៀតណាម រស់នៅកន្លែងកើតហេតុខាងលើ(ជាអ្នកផ្តល់ទីតាំង) ។

លោកព្រះរាជ្ញារង បានបញ្ជាក់ដែរថា ចំពោះករណីនេះលោកនឹងបន្តធ្វើការ រឹបអូសយកម៉ូតូ នឹងសម្ភារៈពាក់ព័ន្ធ ជាពី សេសគឺហៅម្ចាស់ដែលផ្ដល់ទីតាំង ទៅ កន្លែងការិយាល័យនគបាលព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការដ្ខាន នគបាល ខេត្តរតនគីរី ដើម្បីសួរនាំ នឹងបំពេញ សំណុំរឿងទៅតាមនិតិវិធីច្បាប់។

បើយោងតាមការអោយដឹងពីលោក វិរៈសេនីយ៍ឯក ហ៊ួត បូរី អធិការនគបាល ក្រុងបានលុង ថា នៅក្នុងករណីសមត្តកិច្ច ចុះបង្ក្រាប់កន្លែងបើកល្បែងស៊ីសងនេះគឺសមត្តកិច្ចដកហូត បាន-សម្ភារៈ មួយចំនួនដូចជា ១.ម៉ូតូ ចំនួន ២៧ គ្រឿង ២.ទូរទស្សន៍ ចំនួន ០៣គ្រឿង ៣.ម៉ាស៊ីន កត់ ឆ្នោត ចំនួន ០១គ្រឿង ។

បច្ចុប្បន្ន វត្ថុតាង បានដឹកយកទៅរក្សាទុក នៅ ការិយាល័យ ព្រហ្ម ទណ្ឌ ស្រាល ដើម្បីធ្វើការដោះស្រាយជាបន្តទៀត។ចំណែកម្ចាស់ផ្ទះបាននាំមក ការិយាល័យ ព្រហ្មទណ្ឌដើម្បីអនុវត្តតាមនិតិវិធី ច្បាប់។នៅក្នុងករណីសមត្តកិច្ចចុះបង្ក្រាប់ទីតាំង បើកកន្លែងល្បែងស៊ីសងខាងលើនេះ គេ សង្កេតឃើញ សមត្តកិច្ចបានហៅម្ចាស់ទី តាំងដែលជាជនជាតិវៀតណាមចំនួន5.នាក់ទៅសួរនាំ ប៉ុន្តែមិនទាន់ដឹងថា សមត្ត កិច្ចចាត់ការម្ចាស់ទីតាំងនេះយ៉ាងណាជា បន្តទៀតនោះទេ ប៉ុន្តែបើតាមលោកលាង អ៊ូ ព្រះរាជ្ញារង ដែលដឹកនាំកម្លាំងចុះ បង្ក្រាបល្បែងស៊ីសងនេះ លោកបាន បញ្ជាក់នៅល្ងាចថ្ងៃដដែលថា ចំពោះម្ចាស់ទីតាំងនឹងម្ចាស់ម៉ូតូ តុលាការនឹងធ្វើការ តាមនិតិវិធីជាបន្តទៀត។

បើ តាមប្រជាពលរដ្ឋរស់នៅក្បែរកន្លែង ទីតាំងនេះបញ្ជាក់ថា កន្លែងទីតាំងខាងលើ នេះគឺជាកន្លែងដែលជនជាតិវៀតណាម បើកហាងលក់កាហ្វេ បង្កប់ល្បែងស៊ីសង ជាច្រើនឆ្នាំមកហើយ ហាក់បីដូចជាមិន ញញើតសមត្តកិច្ចសោះ អាកន្លែងលែង ល្បែងដុះយូឆ្នាំមកហើយ ទើបតែពេល នេះទេដែលសមត្តកិច្ចដឹងនាំដោយលោក លាង អ៊ូ ឆ្មក់ធ្វើការបង្ក្រាប់បាន ហើយ ប្រ ជាពលរដ្ឋក៍បានសារទរផងដែរចំណាត់ ការនេះ ព្រមទាំងបានសំណូពរដោយមិន ចេញមុខថា សូមអោយសមត្តកិច្ចជួយ បន្តចាត់ការចំពោះករណីល្បែងស៊ី សង តាម online នឹងល្បែងហ្គេមគ្រប់ប្រភេទ ក្នុងក្រុងបានលុង ដែលកំពង់រីកដុះដាល ដូចផ្សិត រសល់ថ្ងៃនេះផង ព្រោះល្បែង ទាំងនេះនាំអោយប្រជាពលរដ្ឋមានការ ព្រួយបារម្មណ៍ពីភូមិឃុំមានសុវត្តភាពរបស់ពួកគាត់ ម៉្យាងទៀតធ្វើអោយប៉ះពាល់ ដល់ការសិក្សារបស់កូនចៅគាត់ទៀតផង៕