កំពង់ចាម: គិតត្រឹមព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៩នេះទឹកទន្លេរមគង្គរនៅក្នុខេត្តកំពង់ចាមមានកំពស់ត្រឹម១៧ម៉ែត្រ៧០ស្រក០.៥ម៉ែត្រធៀបថ្ងៃម្សិលមិញតែនូវមានលក្ខណៈស្រករាងយឺត ហេតុនេះហើយដេីម្បីសម្រួលការលំបាក  និងយកចិត្តទុកដាក់លៀបញ្ហាសុខភាព ផងនោះ  ខាងមន្ទីរសុខាភិបាលខេត្តកំពង់ចាម  បានត្រៀមនូវថ្នាំសង្កូវ  គ្រប់ប្រភេទ តាមមណ្ឌលសុខភាព ដែលរងគ្រោះដោយទឹកជំនន់យាយី  ទាំងនៅទីទួលសុវត្ថិភាពក៍មានក្រុមពេទ្យចល័តផងដែរ។

បេីតាម  លោក  គីម  ស៊ូភិរុណ  ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម  បានលេីកឡេីងថា  ក្នុងរដូវទឹកឡេីងម្តងៗ  ខាងមនទីរសុខាភិបាលបានត្រៀមទំនុកបំរ៉ុងនូវថ្នាំសង្កូវ លេីបញ្ហាសុខភាពជាពិសេសជម្ងឺរាករុស  និងសត្វអសិរពិលចឹកឬខាំ  ពោលគឺឲ្យតែទឹកជំនន់ជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋនឹងត្រូវផ្លាស់ទីមករស់នៅលេីទីទួលសុវត្ថិភាព  ដែលបានត្រៀមរួចរាល់។ ហេីយម្យ៉ាងវិញ  លោកប្រធាន មន្ទីរបានបញ្ជាក់ទៀងថា  ក្រៅពីត្រៀមនូវថ្នាំសង្កូវ  ដេីម្បីព្យាបាលប្រជាពលរដ្ឋនោះ  ខាងមន្ទីរមានក្រុមគ្រូពេទ្យប្រចាំការ២៤ម៉ោង  និងមានមធ្យោបាយដឹកជញ្ជូនអ្នកជម្ងឺដូចជា រថយន្ត  និងអូប័រ ផងដែរ។

លោកប្រធាន  គីម  ស៊ូភិរុណ  ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម  បានបញ្ជាក់និងអំពាវនាវដល់បងប្អូនប្រជពលរដ្ឋដែលរស់នៅលេីទីទួលសុវត្ថិភាព  ត្រូវហូបស្អាត  ផឹកស្អាត  រស់នៅស្អាត  និងត្រូវសម្អាតបរិស្ថានជុំវិញលំនៅដ្ឋាន ដេីម្បីបង្ការកេីតជម្ងឺផ្សេងៗផងដែរ  ។ បច្ចប្បន្ននេះ មានស្រុកនៅតាមបណ្តោយដងទន្លេមេគង្គកំពុងប្រឈមការជន់លិចដូចជា  ស្រុកស្ទឹងត្រង់  ស្រុកកោះសូទិន  ស្រុកស្រីសន្ធរ  ស្រុកកងមាស  ស្រុកព្រៃឈរ  និងក្រុងកំពង់ចាម   ហេីយទូទាំងខេត្តមានមណ្ឌលសុខភាព ចំនួន៧ហេីយ ដែលរងគ្រោះដោយទឹកជំនន់លិចលង់ ៕